ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមិថុនាក្រុមការងារបានចុះ ត្រួតពិនិត្យទីតាំងបានចំនួន ៨៥ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៦៩នាក់ (ស្រី១៣៩នាក់ ) ក្នុងនោះអ្នកគ្មានលិខិតឆ្លងដែនមាន ១៨នាក់

84

ភ្នំពេញ៖គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបានចុះ ត្រួតពិនិត្យ ទីតាំងបានចំនួន ៨៥ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៦៩ នា ក់ (ស្រី ១៣៩នាក់ ) ក្នុងនោះអ្នកគ្មានលិខិតឆ្លងដែនមាន ១៨នាក់។ ក្នុងចំណោម ៨៥ទីតាំង នេះបានរកឃើញករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ១ករណីស្ថិតនៅបុរីអាម៉ូរីសែនសុខ ផ្ទះលេខ១៨បេ ផ្លូវលេខ០៣ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ (ស្រី ១នាក់គ្មានលិខិតឆ្លងដែន ៥នាក់ ក្នុងនោះមានជនជាតិចិន៥នាក់និងជនជាតិមីយ៉ាន់ម៉ា ១នាក់ (ស្រី) ព្រមទាំងដកហូត សម្ភាររួម មា ន កុំ ព្យូទ័រ យួរដៃ ១គ្រឿង ទូរស័ព្ទ ៥២គ្រឿង ធុងCPU ២គ្រឿង និងម៉ូនីទ័រ ២គ្រឿង។ 

  នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងនាព្រឹកថ្ងៃទី៩ខែមិថុនា ឆ្នាំ ២០២៦នេះ។

  លោកស្រី ដោ សម្ផស្ស បន្តថា៖ លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ មិនរាថយរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថានឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

(ONLINE SCAMS) នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

  លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា៖ ការរកឃើញករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន១ករណី នៅខណ្ឌសែនសុខនេះ បើតាមការធ្វើកោសល្យវិច័យ របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានត្រួតពិនិត្យឃើញថា៖ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS ) ក្រោមរូបភាពវិនិយោគដែលមានគោលដៅទៅប្រទេសចិន។

  ដោយឡែកនៅខណ្ឌកំបូលក្រុម ការ ងារបានបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់ ចំនួន ១ករណីស្ថិតនៅសណ្ឋាគារហៃយ៉ា ត់ ( ហៃឡី) និងអគារពាណិជ្ជកម្ម លើក្បាលដីលេខ៣៩៩៤ ផ្លូវជាតិលេខ៤ ភូមិកន្ទោកជើ ង សង្កាត់កន្ទោក ដោយបាន ឃាត់ខ្លួន ជនសង្ស័យចំនួន៨នាក់ ក្នុ ង នោះ មាន ជនជាតិចិន៧នាក់និងជនជាតិខ្មែរ ១នាក់ ព្រមទាំងដកហូត សម្ភាររួមមា ន៖ តុបាការ៉ាត់ ៩តុ (គ្មានជើង), ម៉ូនីទ័រប៉ាការ៉ាត់ ៨គ្រឿង, ស្លត់ម៉ាស៊ីន១១, ទូរូឡែត១, ទូបាញ់ត្រី២, តុម៉ាជាំង១, ម៉ូនីទ័រ ១០គ្រឿង, ធុងCPU ៤គ្រឿង, Printer ២គ្រឿង, ម៉ាស៊ីនរាប់លុយ ២គ្រឿង, ឧបករណ៍ Server មួយចំនួន, កៅអីខ្មៅវិល ១៨កៅអី, កៅអីពូកមាស ៥៦កៅអី, កៅអីក្រហមខ្មៅ ៤៥កៅអី, កៅអីស ៩កៅអី។

  បច្ចុប្បន្នជនសង្ស័យនិងសម្ភារទាំងអស់នោះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី ។

  លោកស្រីអ្នកនាំពាក្យបន្ថែមថា៖ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអនុវត្តការ ផាកពិន័យចំពោះម្ចាស់ឬអ្នកគ្រប់គ្រង ទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យ លេខ០៣ សរុបចំនួន ១២ទីតាំង មនុស្សចំនួន ៣៣នាក់ គិតជាថវិកាសរុបបានចំនួន ១៣២.០០០.០០០រៀល (មួយរយសាមសិបពីរលានរៀល ) ៕

អត្ថបទដែលជាប់ទាក់ទង