ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 អធិការខណ្ឌប្ញស្សីកែវបានជួយឧបត្ថម្ភស្បៀងអាហារ ថវិកាដល់លោកយាយចិញ្ចឹមចៅចំនួន៤នាក់ ដោយសារឪពុកម្ដាយ រស់នៅមិនចុះសំរុងគ្នាហើយលែងលៈគ្នា

37

ភ្នំពេញ ៖ សិស្សសាលាភាគីរងគ្រោះម្នាក់ អាយុ១៣ឆ្នាំ និងសិស្ស៣នាក់ អាយុ១២ឆ្នាំ រៀនថ្នាក់ទី៦ដូចគ្នា បានទាស់ពាក្យសំដី បានរុញច្រានគ្នា ហើយវាយគ្នាទៅវិញទៅមក បណ្ដាលអោយភាគីសិស្សអាយុ១៣ឆ្នាំ ដួលបោកនឹងឥដ្ឋការ៉ូ បណ្ដាលឱ្យពកក្បាលហើម ទើបគ្រួសារមិនសុខចិត្ត ទាមទារសិស្សពាក់ព័ន្ធ ចេញថ្លៃព្យាបាលរបួស ចំនួន២៥០ដុល្លារ ។ហេតុការណ៌ខាងលើបានកើតឡើងនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ក្រោមការសម្របសម្រួលពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ ក៏ភាគីខាងសិស្សបង្ក បានព្រមសងថ្លៃព្យាបាល ចំនួន២៥០ដុល្លារ ។ ក្រោយព្រមព្រៀងគ្នាដោយសងជាពីរដំណាក់កាលដំណាក់ទី១ សង១៨០ដុល្លារ និងដំណាក់កាលទី២ សង៧០ដុល្លារទៀត ហើយនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបញ្ចប់រឿង ធ្វើកិច្ចអប់រំ នៅសាលាបឋមសិក្សាតេជោ ហ៊ុន សែន ទួលសង្កែ ។

ជាមួយគ្នានោះដែរដោយបានឃើញភាពខ្វះខាតរបស់កុមាររងគ្រោះ ដែលរស់នៅជាមួយយាយ លោកអធិការនគរបាលខណ្ឌប្ញស្សីកែវបានជួយឧបត្ថម្ភផ្នែកជីវភាព ដូចជា ៖ អង្ករ២បាវ, ភេសជ្ជៈ, ប៊ីចេង ខ្ទឹមស, ទឹកស៊ីអ៊ីវ ទឹកត្រី និងថវិកា មួយចំនួន ជូនដល់ស្រ្តីដែលចិញ្ចឹមចៅតែឯង ចំនួន៤នាក់ មើលថែរក្សាទាំងការរៀនសូត្រ និងអាហារ ៣ពេល៕

អត្ថបទដែលជាប់ទាក់ទង