ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីបើប្រតិបត្តិការត្រួតពិនិត្យនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារ​ត្រួតពិនិ​ត្យ​ទីតាំងសរុបបានចំនួន ៧៤ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៥២​នា​​​ក់

36

ភ្នំពេញ៖ក្នុងប្រតិបត្តិការត្រួតពិនិត្យនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារ​ត្រួតពិនិ​ត្យ​ទីតាំងសរុបបានចំនួន ៧៤ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៥២នា​​​ក់ (ស្រី ១៥៤នា​​​ក់​​) គ្មានលិខិតឆ្លងដែន ២នាក់។ ក្នុងចំណោម ៧៤ទីតាំង នេះបានរកឃើញក​រណី​​​កា​​រ​ឆបោ​ក​តាម​​ប្រ​ព័​ន្ធ​បច្ចេកវិទ្យា​ (ONLINE SCAMS) ចំនួន ១ករណី ស្ថិ​ត​នៅបុរីពិភពថ្មីឡាសែនសុខពីរ ផ្ទះលេខ៣៨ ផ្លូវលេខ៤A ស្ថិតនៅភូមិក្រាំងអង្រ្កង សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ ​ឃាត់​​ខ្លួន​​ជ​ន​ស​ង្ស័​យ​ជ​​ន​ជាតិ​ចិ​​​ន​ចំនួន ៥នាក់ (ប្រុស) គ្មានលិខិតឆ្លងដែន ២នាក់ ​ព្រ​មទាំ​ង​ដ​ក​ហូ​ត​​សម្ភារៈរួម​​មា​ន​​កុំ​ព្យូ​ទ័​​​​រ​​យួរដៃ ៧គ្រឿង, និងទូ​រ​ស័​​ព្ទ ១៥០គ្រឿង។ 

លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំនិងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ មិនរាថយរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

(ONLINE SCAMS) នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងនាព្រឹកថ្ងៃទី១១មិថុនានេះ។

លោកស្រីបន្តថា៖តាម​កា​រ​ធ្វើ​កោ​ស​ល្យ​វិ​ច័យ​រ​ប​ស់​ការិ​យា​​ល័​យ​ប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​ន​គ​រ​បា​ល​រាជធានីភ្នំពេញ បា​​ន​ត្រួត​ពិ​និ​ត្យ​ឃើ​ញ​ថាជា​ប់​ពា​ក់​ព័​ន្ធ​នឹ​ង​ប​ទ​ល្មើ​​ស​ឆ​បោ​ក​តា​ម​ប្រ​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ (O​N​LINE S​C​A​M​S​​)​ ក្រោមរូបភាពល្បែងស៊ីសងតាមប្រព័ន្ធអនឡាញក្លែងក្លាយ។

លោកស្រីដោ សម្ផស្សបញ្ជាក់ទៀតថា៖ជាមួយគ្នានេះដែរ ក្រុ​ម​​​​កា​រ​ងា​រក៏បា​ន​ពិ​និ​ត្យ​ឃើ​ញ​មា​ន​ទី​តាំ​ង​ប្រ​ព្រឹ​ត្ត​ប​ទ​ល្មើ​​សល្បែងស៊ីសងខុសច្បាប់​ចំនួន ១ករណី ស្ថិ​ត​​នៅ​ផ្ទះសំ​ណា​​ក់ រីលែក្ស (បន្ទប់លេខ៣០៥ នៃជាន់ទី៣ និងបន្ទប់៤០៥ នៃជាន់ទី៤)​ មា​ន​អា​សយ​ដ្ឋា​ន​​ផ្ទះ​​លេខ៦៤ ផ្លូវលេខ១២៥ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ​ដោយបានឃាត់​​​​​ខ្លួ​ន​​ជនសង្ស័យជនជាតិឥណ្ឌូនេស៊ីចំនួន ៦នាក់ (ប្រុស​ព្រ​មទាំ​ង​ដ​ក​ហូ​ត​​សម្ភារៈរួម​​មា​ន​៖ ទូរស័ព្ទ ៤៣គ្រឿង, ​​កុំ​ព្យូទ័​រ​​យួរដៃ ៤គ្រឿង និងម៉ូនីទ័រ ១គ្រឿង។ប​ច្ចុ​ប្ប​ន្ន​​ជ​នស​ង្ស័​យ និងវត្ថុតាងទាំងអស់ ត្រូវ​​បាន​​បញ្ជូ​ន​​ទៅ​​​​ស្ន​ង​កា​រ​ដ្ឋា​នន​​​គ​​រ​បា​ល​រា​ជ​ធា​នី​ភ្នំពេញ ដើ​ម្បីបន្តនីតិវិធី​​។

លោកស្រីអ្នកនាំពាក្យបន្ថែមទៀតថាក្នុងថ្ងៃដដែលនោះដែរ ស្នងការដ្ឋា​​​ន​ន​គ​រ​បា​ល​រាជធានីភ្នំពេញ បានអនុវត្តកា​រ​​ផាក​​ពិន័យ​ចំពោះម្ចាស់ ឬ​អ្ន​ក​គ្រ​ប់គ្រ​ង​ទី​តាំ​ង​រ​ស់​នៅប្រ​មូ​ល​ផ្ដុំ​តា​ម​អ​នុ​ក្រឹត្យ​លេ​ខ០៣ សរុបចំនួន ២ទីតាំង មនុស្សចំនួន ៤នាក់ គិតជាថវិកាសរុបបានចំនួន ១៦.០០០.០០០រៀល (ដប់ប្រាំមួយលា​ន​រៀ​ល​)​៕

អត្ថបទដែលជាប់ទាក់ទង