ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃនិងតាមរកមុខមន្ត្រីគប់គិត

34

បន្ទាយមានជ័យ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសចាត់វិធានការលើក្រុម ឈ្មួញនាំសាច់បង្កកពីប្រទេសថៃ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការមិនត្រឹម អ្នកនាំ ចូលនោះទេគឺសម្តេចនឹងចាត់វិធានការចំពោះ មន្ត្រីដែលបានគប់គិតជាមួយឈ្មួញដែលនាំសាច់ បង្កកទាំងនេះចូលមក កម្ពុជា។ 

សម្តេចតេជោថែមទាំងបញ្ជាក់ទៀតថា សម្តេចនឹងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រី ដែល ពាក់ព័ន្ធការនាំសាច់បង្កកទាំងនេះចូលមកកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់បែបនេះ ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ។

សម្តេចតេជោ ថែមទាំងបញ្ជាក់ទៀតថា សម្តេចនឹងតាមរកមុខរាល់ឈ្មួញដែលនាំទំនិញពីប្រទេស ថៃ។ សម្តេចតេជោ បានចាត់ទុកវិធានការនេះ ជាការឆ្លើយតបនឹងវិធានការរបស់ថៃ ដែលបានធ្វើសកម្មភាពដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រកាសកាត់ផ្តាច់ថាមពលអគ្គិសនី បិទការនាំប្រេងមកកម្ពុជា តាំងពីពេលមានបញ្ហាព្រំដែនដំបូងៗ។

សម្តេចតេជោ ក៏បានបញ្ជាក់ថា រយៈពេលមួយឆ្នាំហើយដែលថៃបានបិទព្រំដែនជាមួយកម្ពុជា តែមិនបានបង្កបញ្ហាណាមួយមកលើកម្ពុជាពាក់ព័ន្ធបញ្ហាទំនិញនោះទេ។ តែផ្ទុយទៅវិញ ថៃ បានបាត់បង់ថវិកាប្រមាណ១០ពាន់លានដុល្លារ តាមរយៈការលក់ទំនិញមកកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង