ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ជា វ៉ាន់ដេត នាមជាក្រសួងមានសមត្ថកិច្ចដឹកនាំបច្ចេកវិទ្យាឌីជីថលត្រូវនាំមុខនិងធ្វើជាគម្រូដល់ក្រសួងស្ថាប័នផ្សេងទៀតក្នុងការចាប់យកបច្ចេកវិទ្យា AI

38

ភ្នំពេញឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល» សម្រាប់សិក្ខាកាមជាថ្នាក់ដឹកនាំនិងមន្ត្រី ក.ប.ទ. សរុប ៩៩៣ នាក់ នៅទីស្ដីការ ក.ប.ទ.។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា បច្ចេកវិទ្យាកំពុងមានការរីកចម្រើនយ៉ាងលឿនរហ័សនឹងបានឈានចូលដល់យុគសម័យ បញ្ញាសិប្បនិម្មិត (AI) និងជាពិសេសបច្ចេកវិទ្យា Generative AI ព្រមទាំងម៉ូដែលភាសាទូលាយ (Large Language Models) មិនមែនជាប្រធានបទវិទ្យាសាស្ត្រដែលនៅឆ្ងាយពីយើង ឬជារឿងនឹកស្រមៃសម្រាប់ថ្ងៃអនាគតទៀតឡើយ, ផ្ទុយមកវិញ បច្ចេកវិទ្យានេះ បានចូលមកដល់ និងកំពុងផ្លាស់ប្តូរទម្រង់ការងារយ៉ាងឆាប់រហ័សជាទីបំផុត ទាំងរបៀបនៃការគិត វិធីសាស្ត្រវិភាគទិន្នន័យ និងការធ្វើសេចក្តីសម្រេចចិត្តជាដើម។ ដូច្នេះ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ត្រូវចាប់យកនិងរៀនប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI)  ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ។

បន្ថែមលើនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានបន្ថែមទៀតថាថា ក.ប.ទ. ក្នុងនាមជាក្រសួងមានសមត្ថកិច្ចដឹកនាំបច្ចេកវិទ្យាឌីជីថល ត្រូវនាំមុខ និងធ្វើជាគម្រូដល់ក្រសួង ស្ថាប័នផ្សេងទៀត ក្នុងការចាប់យកបច្ចេកវិទ្យា AI ពោលគឺការទាញយកផលប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យានេះ ព្រមទាំងការយល់ដឹងពីហានិភ័យផងដែរ។ ក្នុងន័យ ការរៀបចំវគ្គបណ្ដុះបណ្ដាល AI សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី ក.ប.ទ. គឺមានសារៈសំខាន់បំផុត៕

អត្ថបទដែលជាប់ទាក់ទង