តម្លៃប្រេងឥន្ធនៈធ្លាក់ចុះបន្តិចហើយ សាំងធម្មតាតម្លៃ ៤៦០០រៀល និងម៉ាស៊ូតតម្លៃ ៤៧០០រៀល ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៣ ខែមិថុនា
ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដោយប្រេងសាំងធម្មតាលក់ថ្លៃ ៤ ៦០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូត ៤ ៧០០រៀលក្នុង១លីត្រ៕
