សម្តេចតេជោហ៊ុនសែន៖ចង់ឱ្យសមាជិកអង្គការហ្វ្រង់កូហ្វូនីត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីឱ្យតួនាទីអង្គការនេះកាន់តែមានសក្តានុពល
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ចង់ឱ្យសមាជិក អង្គការហ្វ្រង់កូហ្វូនី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត ដើម្បីឱ្យអង្គការប្រទេស និយាយ ភាសាបារាំងនេះកាន់តែមានសក្តានុពល។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក ដាសៀន ជូលៀន (Dacian Julien Cioloş) ទីប្រឹក្សា ពិសេសរបស់ប្រធានាធិបតីរ៉ូម៉ានី និងជាបេក្ខភាពតំណែង អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ នៅវិមាន សាមគ្គី ភាពនៃព្រឹទ្ធសភាកម្ពុជា។
ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ បាន សម្ដែង ការស្វាគមន៍ និងរីករាយ ដែលបានជួបជាមួយលោក ទីប្រឹក្សាពិសេស និងប្រតិភូក្នុង ដំណើរ បំពេញទស្សនកិច្ច នៅកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា ដំណើរទស្សនកិច្ច របស់លោកទីប្រឹក្សា ពិសេស និង ប្រតិភូ នឹងញ៉ាំងឱ្យទំនាក់ទំនងរវាងកម្ពុជា និងរ៉ូម៉ានី ឱ្យកាន់តែរឹងមាំបន្ថែម ហើយ ក៏ញ៉ាំងឱ្យទំនាក់ទំនង រវាងកម្ពុជា និងអង្គការហ្វ្រង់កូហ្វូនី កាន់តែល្អប្រសើរ។
លោកទីប្រឹក្សាពិសេស បានអរគុណសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និង សហការី បានជួបសម្ដែងការគួរសម។ លោកទីប្រឹក្សាពិសេសប្រធានាធិបតីរ៉ូម៉ានី ក៏បាននាំសារសួរសុខទុក្ខ របស់ប្រធានា ធិបតី រ៉ូម៉ានី ថ្វាយ ព្រះមហាក្សត្រខ្មែរ និងនាំសារសួរសុខទុក្ខរបស់លោកប្រធាធិបតី ជូនសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។
លោកទីប្រឹក្សាពិសេសប្រធានាធិបតីរ៉ូម៉ានី បានលើកឡើងថា កម្ពុជា និងរ៉ូម៉ានី មានទំនាក់ទំនង ដ៏ល្អ ជា មួយគ្នា ហើយ ប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនង បន្ថែមទៀត។
ក្នុងឋានៈជាបេក្ខភាពតំណែងអគ្គលេខាធិការ អង្គការហ្វ្រង់កូហ្វូនី លោកទីប្រឹក្សាពិសេស បាន ជជែក ចែក រំលែកអំពីតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី ក្នុងការពង្រីក និងពង្រឹង ពហុ ភាគី និយម និងលើកស្ទួយបន្ថែមទៀតក្នុង ក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោកទីប្រឹក្សាពិសេស ក៏បានអបអរសាទរកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអង្គការ ហ្វ្រង់កូហ្វូនីនៅខែវិច្ឆិកាខាងមុខ។ បេក្ខភាពតំណែងអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីរូបនេះ ចាត់ ទុក ភាពជាម្ចាស់ផ្ទះ ជាឱកាសល្អសម្រាប់កម្ពុជា ចូលរួមចំណែកក្នុងក្របខណ្ឌ អង្គការហ្វ្រង់កូហ្វូនី ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណជាអនេកចំពោះសារ សួរសុខទុក្ខរបស់ ប្រធានាធិបតី រ៉ូម៉ានី ថ្វាយ ព្រះមហាក្សត្រខ្មែរ ក៏ដូចជាសួរសុខទុក្ខ សម្ដេចតេជោ។ សម្តេចតេជោ ក៏បានផ្តាំផ្ញើសួរសុខ ទុក្ខ លោក ប្រធានាធិបតីរ៉ូម៉ានីវិញដែរ។
ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានចែករំលែក អំពីស្ថាន ការណ៍អន្តរជាតិ ពាក់ព័ន្ធ នយោបាយ ពហុភាគីនិយម ជាពិសេសក្នុង ក្របខណ្ឌ នៃតួនាទី របស់អង្គការហ្វ្រង់កូហ្វូនី។ ក្នុង នាម ជា អង្គការមានសមាជិកច្រើន ដែលសមាជិកពេញសិទ្ធិពេលបច្ចុប្បន្នមានរហូតដល់៥៣ ប្រទេសនោះ ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើឱ្យតួនាទី របស់ អង្គការ ហ្វ្រង់កូហ្វូនីកាន់តែមានសក្តានុពល ឬក៏កាន់តែរីកចម្រើនបន្ថែមទៀត។
សម្ដេចតេជោប្រមុខរដ្ឋស្តីទី ក៏បានចែករំលែកទស្សនៈទាក់ទងនឹង ការពង្រីក ក្នុងក្រប ខណ្ឌ អង្គ ការប្រង្កូនីតាមរយៈការប្រាស្រ័យ ឬកិច្ចសហបការសេដ្ឋកិច្ចជាមួយគ្នា ដែលប្រទេសជាសមាជិក គួរតែពង្រឹងបន្ថែមក្នុងការធ្វើនូវកិច្ចសហការសេដ្ឋកិច្ច ដូចជាពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឱ្យ ក្លាយជាថាមពលគាំទ្រដល់ទំនាក់ទំនងនយោបាយរវាងប្រទេសដែលជាសមាជិក។
បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចែករំលែកថា អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណា បង្កើនកិច្ចគាំទ្រសគ្នាលើឆាកអន្តរជាតិរវាងមាជិករបស់ខ្លួន។
លោក ដាសៀន ក៏បានជម្រាបសម្តេចតេជោថា ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល អង្គកា រហ្វ្រង់កូហ្វូនីនាខែវិច្ឆិកាខាងមុខនេះ ប្រធានាធិបតី រ៉ូម៉ានី និងធុរជនជាច្រើនរូបទៀត នឹង អញ្ជើញមកកាន់កម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន រង់ចាំស្វាគមន៍ដោយភាពកក់ក្តៅ ចំពោះដំណើររបស់លោកប្រធាធិបតីរ៉ូម៉ានី និងធុរជន៕
