ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតីហ៊ុនម៉ាណែតឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយលោកអនុទីននាយករដ្ឋមន្រ្តីថៃនៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី

22

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយលោក អនុទីន នាយករដ្ឋមន្រ្តីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើង៤ចំណុច ពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ខ្ញុំបានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សានសហព័ន្ធរុស្សី។ ខ្ញុំបានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃ  
កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ 
. ពាក់ព័ន្ធនឹងព្រំដែនសមុទ្ទ គឺសូមភាគីទាំងពីរបន្តដោះស្រាយ តាមរយៈយន្តការ Compulsory Conciliation ក្រោម UNCLOS ដែលបាននិងកំពុងដំណើរការ។ 
ពាក់ព័ន្ធនឹងព្រំដែនគោក កម្ពុជាមកដល់ពេលនេះ នៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់គឺ JBC និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។ ប៉ុនែ្តកម្ពុជាជំរុញអោយភាគីថៃរៀបចំតែងតាំងប្រធានJBC ថៃ និងជំរុញអោយចាប់ផ្តើមដំណើរការចុះវាស់វែង និងខ័ណ្ឌសីមាព្រំដែនអោយបានឆាប់ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃ ២៧ ធ្នូ ២០២៥ ចំណុចទី៣ ដែលភាគីទាំងពីរបានចុះហត្ថលេខា។ 
. ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោក មិនមានការចាំបាច់ក្នុងការជជែកគ្នាក្នុងពេលនេះទេ។

I had an informal chat with Thai Prime Minister Anutin Charnvirakul in Kazan, Russian Federation. I reiterated Cambodia’s position related to Cambodia-Thailand border issue: 
1. Cambodia adheres to peaceful resolution in accordance with international law regarding border issue with Thailand. 
2. Regarding maritime border, both sides should continue to proceed with Compulsory Conciliation under UNCLOS, which both Cambodia and Thailand are already engaged in. 
3. Regarding land border, up until now Cambodia still chooses existing bilateral mechanism, which is the Joint Boundary Commission (JBC), in accordance with existing agreements. However, Cambodia urges Thailand to appoint its JBC chief and to begin joint survey and demarcation works as soon as possible, in accordance with Joint Statement of 27 December 2025, Point #3, which both Cambodia and Thailand signed. 
4. Regarding the opening of land border, no need to talk at this time.

អត្ថបទដែលជាប់ទាក់ទង