ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌឫស្សីកែវកាត់បេតុងទទឹងផ្លូវបេតុថ្មីអតីតផ្លូវរថភ្លេីង​ដាក់ប្រព័ន្ធលូថ្មីខ្នាតធំ១ខ្សែរំដោះទឹកជំនន់ទឹកភ្លៀងចេញពីសង្កាត់ទួលសង្កែទី១និងទួលសង្កែទី២គម្រោងនេះគ្រោងបញ្ចប់នៅក្នុងអំឡុងខែកក្កដា​ ,ចំណែកបេតុងកាត់សម្រាប់ដាក់លូថ្មីត្រូវចាក់បេតុងបំពេញដូចដេីមវិញ

29

ភ្នំពេញ៖នាថ្ងៃចន្ទ​ ទី២២​ ខែមិថុនា​ ឆ្នាំ២០២៦​៖​ រដ្ឋបាលខណ្ឌឫស្សីកែវ​ មានកិត្តិយសូមគោរពជម្រាបជូន​ សម្តេច​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបអំពីករណី​ ការដ្ឋានរៀបចំប្រព័ន្ធលូរំដោះទឹកជំនន់ទឹកភ្លៀងបន្ថែម១ខ្សែទៀត​ ស្ថិតក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១​ ដែលចាំបាច់ត្រូវកាត់បេតុងទទឹងផ្លូវបេតុថ្មីអតីតផ្លូវរថភ្លេីង​ ហេីយក្នុងអំឡុងពេលគម្រោងដាក់លូនេះកំពុងអនុវត្តបានបណ្តាលមានការកកស្ទះចរាចរណ៍​មួយខណៈពេល​ និងត្រូវបានអង្គភាពសារព័តមានមួយចំនួនបានចុះទៅផ្តិតយករូបភាពផ្សព្វផ្សាយដែលមានខ្លឹមសារថា​ ផ្លូវបេតុងថ្មីទេីបសាងសង់រួច​ តែត្រូវកាត់បេតុដាក់លូ…..។ 

រដ្ឋបាលខណ្ឌឫស្សីកែវ​ សូមជម្រាបជូនថា​ ៖​ នៅរៀងរាល់រដូវស្សាតែងតែមានជំនន់ទឹកភ្លៀងជនលិចក្នុងមូលដ្ឋានសង្កាត់ចំនួន២​ គឺសង្កាត់ទួលសង្កែទី១ ជនលិចកំណាត់ផ្លូវលេខ៩៣​ ស្ថិតនៅក្រុមទី២​ ក្រុមទី៣ ភូមិផ្សារតូច និងក្រុមទី១៥ ភូមិចុងខ្សាច់ ជាប់ព្រំប្រទល់ភូមិសាមគ្គី សង្កាត់ឫស្សីកែវ​  ចំណែកឯក្នុងសង្កាត់ឫស្សីកែវ​ មានការជន់លិច ភូមិឃ្លាំងសាំង និងភូមិសាមគ្គី។ 

ដោយសារតែប្រព័ន្ធលូចាស់កាត់ទទឹងផ្លូវបេតុងថ្មីអតីតផ្លូវរថភ្លេីង​មានទំហំតូចបេីធៀបនិងបរិមាណជំនន់ទឹកភ្លៀងក្នុងមូលដ្ឋានសង្កាត់ទាំងពីរខាងលេី​ ទឹកហូយឺត​ បណ្តាលអោយជំនន់ទឹកភ្លៀងបន្តលិចលង់លំនៅដ្ឋានប្រជាជនរយៈពេលយូ​ បង្កេីតបញ្ហាលំបាកជីវភាពរស់នៅប្រជាជន។ 

ដេីម្បីដោះស្រាយបញ្ចៀសការលិចលង់នេះ​ ចាំបាច់ត្រូវរៀបចំស្ថាបនាប្រព័ន្ធលូរំដោះទឹកជំនន់ទឹកភ្លៀងនៅមូលដ្ឋានសង្កាត់ឫស្សីកែវ​ និងសង្កាត់ទួលសង្កែទី១​ ខាងលេី​ដោយអូសទឹកចេញពីតំបន់ព្រុំប្រទល់សង្កាត់ទាំងពីរអោយហូរកាត់ខាងក្រោមផ្លូវបេតុងថ្មីនេះតភ្ជាប់ចូលទៅប្រព័ន្ធលូមេ​ ផ្លូវ៩៩ ហូរទម្លាក់ចូលទៅព្រែកអូវែង​ និងហូរចូលទៅទន្លេសាបតាមស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩​ ក្នុងសង្កាត់ស្វាយប៉ាក។ 

សូមគោរពបញ្ជាក់ជូន​ ករណីការដ្ឋានដូចបានគោរពជម្រាបជូនខាងលេីនេះ​ គ្រោងបញ្ចប់នៅក្នុងអំឡុងខែកក្កដា​ ឆ្នាំ២០២៦​ ខាងមុខនេះ​ ហេីយចំណែកបេតុងដែលកាត់សម្រាប់ដាក់លូថ្មីនេះ​នឹងត្រូវចាក់បេតុងបំពេញដូចដេីមវិញ។ 

សេចក្តីដូចបានគោរពជម្រាបជូនខាងលេីនេះ​ សូមមេត្តាទទួលជ្រាបដោយសេចក្តីគោរពបំផុត៕

អត្ថបទដែលជាប់ទាក់ទង