ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំងនគរបាលខណ្ឌដង្កោ បានចុះស្រាវជ្រាវបង្ក្រាបទីតាំងសង្ស័យ Online Scams មួយកន្លែងស្ថិតនៅចំណុចក្នុងបុរី ជីប ម៉ុង ៥០ម៉ែត្រ ផ្ទះលេខ ១១ ផ្លូវL04 ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ បានរកឃើញទូរស័ព្ទដៃចំនួន ៦៩១ គ្រឿង, កុំព្យួទ័រឡេបថប់ចំនួន ២២គ្រឿង…

24

ភ្នំពេញ៖នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៩.៣០នាទី ដោយមានការសម្របសម្រួលពីលោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះស្រាវជ្រាវបង្ក្រាបទីតាំងសង្ស័យ Online Scams មួយកន្លែងស្ថិតនៅចំណុចក្នុងបុរី ជីប ម៉ុង ៥០ម៉ែត្រ ផ្ទះលេខ ១១ ផ្លូវL04 ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

  សមត្ថកិច្ចយើងចុះមកដល់ទីតាំងបានត្រួតពិនិត្យរកឃើញដូចខាងក្រោមៈ

   ជនបទេសចំនួន ២៤នាក់ ស្រី ០១នាក់ មាន ០២សញ្ជាតិ ក្នុងនោះ ចិន ២៣នាក់ប្រុស ម៉ាឡេស៊ី ០១នាក់ស្រី ។

   វត្ថុតាងរួមមានៈ ទូរស័ព្ទដៃចំនួន ៦៩១ គ្រឿង, កុំព្យួទ័រឡេបថប់ចំនួន ២២គ្រឿង ,កុំព្យួទ័រអលអ៊ីនវ័ន្ដ ០១គ្រឿង, ស៊ីភីយូរ ០១គ្រឿង,ម៉ូនីទ័រ ០១គ្រឿង, Router WIFI ១២គ្រឿង ,ដុំPower សាកទូរស័ព្ទ ១០គ្រឿង, ម៉ាស៊ីន DVR ម៉ាក់HIKVISION ០១គ្រឿង។

   ក្នុងនោះលោកអធិការនគរបាលខណ្ឌដង្កោបានឱ្យដឹងថា៖តាមការត្រួតពិនិត្យធ្វើកោសល្យវិច្ច័យគ្រឿងអេឡិចត្រូនិច(កុំព្យូទ័រយួរដៃ) ដែលជាសម្ភារៈសម្រាប់ជនសង្ស័យប្រើប្រាស់ជាមធ្យោបាយឃើញថា ក្រុមជនសង្ស័យបានប្រើប្រាស់ទីតាំងប្រមូលផ្ដុំលួចលាក់ធ្វើសកម្មភាពបញ្ចុះបញ្ជូលអូសទាញឲ្យជនរងគ្រោះដែលមានគោលដៅធំនៅប្រទេសម៉ាឡេស៊ី ចូលរួមលេងវិនិយោគភាគហ៊ុន តាមប្រព័ន្ធអនឡាញ (Online Stock) ដែលប្រើប្រាស់កម្មវិធី MOOMOO ( Online Trading ) ក្រុមជនសង្ស័យបានប្រើប្រាស់កម្មវិធីទំនាក់ទំនងទៅជនរងគ្រោះ តាមរយៈកម្មវិធី Telegram និងកម្មវិធី WhatsApp។ នៅពេលជនរងគ្រោះចាប់អារម្មណ៍ក្នុងការទិញភាគហ៊ុនគឺពួកគេបង្កើតជាគ្រុបផ្សេងៗសម្រាប់បង្រៀន និងណែនាំឲ្យជនរងគ្រោះយល់ដឹងពីរបៀបនៃការវិនិយោគភាគហ៊ុនតាមប្រព័ន្ធ Online រួច តម្រូវឲ្យជនរងគ្រោះទាំងនោះ ដាក់ប្រាក់វិនិយោគ ក្នុងទម្រង់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ៕

អត្ថបទដែលជាប់ទាក់ទង