ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ទោ២នាក់ត្រូវបានបន្ថយមកឧត្ដមសេនីយ៌ត្រីវិញទម្លាក់១ផ្កាយ ដោយពាក់ព័ន្ធភាពមិនប្រក្រតីពេលចុះបំពេញការងារ

21

ភ្នំពេញ៖នាយនគរបាលជាតិទាំង ២នាក់ ដែលទទួលរងការពិន័យរហូតដល់បន្ថយស័ក្តិមួយផ្កាយ គឺឧត្តមសេនីយ៍ទោ ហេង សារឿន និងឧត្តមសេនីយ៍ទោ អ៊ុក ណារិន អនុប្រធាននាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមព្រះរាជក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។ 

បើទោះបីមិនមានព័ត៌មាន នៃមូលដ្ឋានដែលបន្ថយស័ក្តិនាយនគរបាលទាំង ២រូបនេះ តែតាមសេចក្តីរាយការណ៍ខ្លះលួចបង្ហើបថា អាចជាប់ពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងពេលប្រតិបត្តិការចុះបង្ក្រាបបទល្មើស Online Scams នាពេលកន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង