ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនអញ្ជើញដល់កម្ពុជាវិញហើយក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិនរយៈពេល៣ថ្ងៃ

25

ភ្នំពេញ៖នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជា ជន កម្ពុជាវិញហើយ ក្រោយបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរយៈពេល៣ថ្ងៃនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០ ២៦ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិ ភូជាន់ ខ្ពស់របស់កម្ពុជា ដែលមានការអមដំណើរដោយមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល កម្ពុជាផងនោះ បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន។

ក្នុងដំណើរទស្សនកិច្ចលើកទី២នៅចិន ក្នុងឋានៈជាប្រធានព្រឹទ្ធសភាកម្ពុជា និង ជាលើកទី១៧ រាប់ចាប់តាំងពីឆ្នាំ១៩៩៩មកនោះ សម្តេចតេជោ ហ៊ុន សែន ទទួល បានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមេដឹកនាំកំពូលៗរបស់ចិន រួមមាន លោក ស៊ី ជីនពីង អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានា ធិបតីចិន, លោក លី ឈាង នាយករដ្ឋមន្ត្រីចិន, លោក ចាវ ឡឺជី ប្រធានគណៈ កម្មាធិការ អចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និងលោក លូ ហៃស៊ីង រដ្ឋមន្ត្រីនៃគណៈ ទាក់ ទងការបរទេសរបស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន។

សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំកម្ពុជាមួយរូប ដែលបានបន្តព្រះរាជតម្រិះ របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការពូនជ្រុំទំនាក់ទំនង កម្ពុជា និងចិន ឱ្យកាន់តែល្អប្រសើរ និងរឹងមាំ ព្រមទាំងពង្រីកនូវកិច្ចសហប្រតិ បត្តិការ ជា ច្រើន ជាមួយគ្នា។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេស ចិននាពេលនេះ ត្រូវបានមេដឹកនាំចិនចាត់ទុកជាដំណើរទស្សនកិច្ច របស់ មិត្តចាស់ ប្រកបដោយភាពស្មោះត្រង់ និងជឿទុកចិត្ត និងជាដំណើរទស្ស ន កិច្ច ប្រៀបដូច កម្លាំងចលករជំរុញបន្ថែមនូវជំនឿទុកចិត្តរវាងកម្ពុជា និងចិន។

គ្រប់ជំនួប មេដឹកនាំចិន សុទ្ធតែបានបង្ហាញនូវការពេញចិត្តចំពោះភាពល្អប្រសើរ នៃចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។ លោក ស៊ី ជីនពីង បានបង្ហាញនូវក្តីរីករាយបានជួបស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ជាថ្មី។

នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោក ស៊ី ជីនពីង បានថ្លែងថា ចិន ចាត់ តុកកម្ពុជា ជាប្រទេសអាទិភាពសំខាន់នៃការទូតជិតខាងរបស់ចិន ហើយគាំ ទ្រ យ៉ាងមុតមាំចំពោះប្រទេសកម្ពុជាក្នុងការការពារអធិបតេយ្យ និងសន្តិសុខ។ ចិន នឹងបន្តគាំទ្រមាគ៌ាអភិវឌ្ឍន៍ដែលសមស្របទៅនឹងលក្ខខណ្ឌជាតិរបស់ ចិន។ 

លោក ស៊ី ជីនពីង បន្តថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយកងកម្លាំង ការពារជាតិកម្ពុជា ដើម្បីរួមគ្នាការពារសន្តិភាព ស្វែងរកការអភិវឌ្ឍរួម និងបង្កើត វិបុលភាព។ លើសពីនេះ ការលើកកម្ពស់ការកសាងសហគមន៍ចិន-កម្ពុជា ដែល មានអនាគតរួម និងជំរុញការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា សម្រាប់ មនុស្សជាតិ និងធ្វើជាគំរូ។

នៅចំពោះមុខប្រធានាធិបតីចិន សម្ដេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ជំហរ នយោ បាយរបស់កម្ពុជា ចំពោះចិន គឺនៅតែរឹងមាំដូចដែកថែប បើទោះបីជាពិភព លោកមានការប្រែប្រួល និងអាកាសធាតុមានការប្រែប្រួលបែបណាក្តី តែមិត្តភាព រវាងកម្ពុជា-ចិន មិនប្រែប្រួលនោះឡើយ។ 

សម្តេចតេជោ បានគូសរំលេចទៀតថា កម្ពុជា ចាត់ទុកចិន ជាមិត្តចាស់ ជាមិត្ត ពិត និងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។ 

សម្តេចតេជោ និងលោក ស៊ី ជីនពីង ក៏បានជជែកគ្នាបន្ថែមទៀតលើការពង្រីក កិច្ចសហប្រតិបត្តិការទាំងក្របខណ្ឌសេដ្ឋកិច្ច ក្របខណ្ឌកសាងហេដ្ឋា រចនា សម្ព័ន្ធ ។ ជាពិសេសសម្ដេចតេជោ បានស្នើចិន ឱ្យបន្តគាំទ្រដល់ការកសាង ហេដ្ឋា រចនាសម្ព័ន្ធបន្តទៀត។ សម្ដេចតេជោ បានលើកឡើងថា ការកសាងហេដ្ឋាចនា សម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវតួនាទី របស់ ចិននោះឡើយ។ 

ទន្ទឹមនឹងនោះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាទាក់ទងទៅនឹងការពង្រឹងកិច្ចការ នៅ ក្នុងក្របខណ្ឌពង្រឹងសន្តិសុខ ការផ្លាស់ប្ដូរព័ត៌មាន និងការផ្លាស់ប្ដូរ នៃដំណើរ ទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានជជែក គ្នា ទៅលើកិច្ច សហប្រតិបត្តិការក្នុងក្របខណ្ឌគណបក្សនៃប្រទេសទាំងពីរ ដែលក្នុង ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាពេលនេះ ក៏មានការចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នារវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្ត ចិន។ អនុស្សារណៈនេះ ជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនង នៃកិច្ច សន្ទ នានយោបាយនៅក្នុងក្របខណ្ឌគណបក្ស ការបណ្ដុះបណ្ដាលយុវជនរបស់ គណបក្សនៃប្រទេសទាំងពីរឱ្យកាន់តែមានភាពសកម្មបន្ថែមទៀត។ 

ភាគីទាំងពីរ ក៏បានជជែកទៅលើបញ្ហាអន្តរជាតិមួយចំនួន ដែលបានកើតឡើង នាពេលបច្ចុប្បន្ន ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនេះ តម្រូវឱ្យកម្ពុជា និងចិន ពួតដៃគ្នាបន្ថែមទៀត ក្នុងការសហការ និងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងឆាកអន្តរជាតិ។

ក្រៅពីជួបជាមួយមេដឹកនាំកំពូលៗរបស់ចិនហើយនោះ ក្នុងដំណើរទស្សនកិច្ច នេះ សម្ដេចតេជោ ហ៊ុន សែន បានជួបជាមួយលោក សុង ហៃឡាង ប្រធាន ក្រុមហ៊ុន China Communications Construction Company Ltd. (CCCC)។

ក្នុងជំនួបនោះ លោក សុង ហៃឡាង ក៏បានជម្រាបសម្ដេចតេជោ អំពីវឌ្ឍនភាព របស់ក្រុមហ៊ុននៅទូទាំងសកលលោក ជាពិសេសវឌ្ឍនភាពរបស់ ក្រុមហ៊ុន នៅ កម្ពុជា ដែលមានសាខារហូតដល់ទៅ២៣សាខា ហើយកម្មករច្រើន ជាង៧០ភាគ រយ ជាជនជាតិខ្មែរ។ រយៈពេលជាង២០ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន CCCC មាន គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រមាណជា ៧០គម្រោង នៅ កម្ពុជា ដែល ជា ផ្នែកមួយជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ 

លោក សុង ហៃឡាង ក៏បានប្ដេជ្ញាចិត្តក្នុងការគាំទ្រដល់ការកសាងហេដ្ឋារចនា សម្ព័ន្ធ ក្នុងប្រទេសកម្ពុជា ជាពិសេស គឺការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួយដល់កម្ពុជាទៅលើ ការ ផ្លាស់ប្ដូរទម្រង់អភិវឌ្ឍបៃតង។ 

សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបាន ជួយ ជ្រោម ជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានាពេលកន្លងមក។ សម្ដេចតេ ជោ បានស្នើឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់ទៅលើ គម្រោងនានា ដែលក្រុម ហ៊ុន កំពុងតែអនុវត្តនៅកម្ពុជា ដូចជាការកសាងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវជាតិលេខ៥០ស៊ី ពីកំពង់ឆ្នាំងទៅកំពង់ធំ ជាដើម។ 

សម្ដេចតេជោ បានជំរុញឱ្យមានការយកចិត្តទុកដាក់ និងការគាំទ្របន្ថែមទៀត ទៅលើការអនុវត្តគម្រោងទាំងអស់នេះ ដើម្បីឱ្យចេញជារូបរាងសម្រាប់ហេដ្ឋា រច នា សម្ព័ន្ធនៅកម្ពុជា។

សូមបញ្ជាក់ថា ក្នុងកំលុងពេលនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន និងកូនប្រុសពីររូប (ឯកឧត្ដមហ៊ុន ម៉ានិត និងឯកឧត្ដមហ៊ុន ម៉ានី) បាន អញ្ជើញ ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត នៅឯព្រះរាជដំណាក់ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិនដែរ៕

អត្ថបទដែលជាប់ទាក់ទង