ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានមរតករបស់សម្តេចតេជោហ៊ុនសែនបញ្ចប់ឧបសគ្គឆ្លងទន្លេរបស់ពលរដ្ឋក្នុងខេត្តក្រចេះ

19

ក្រចេះទន្លេមេគង្គដ៏វែងអន្លាយបានក្លាយជាឧបសគ្គ និងការលំបាកជាច្រើនសម្រាប់ ប្រជា ពលរដ្ឋរស់នៅតាមដងទន្លេ។ ដើម្បីបញ្ចប់ក្តីលំបាករបស់ប្រជាពលរដ្ឋតាមដងទន្លេ សម្តេច តេជោ ហ៊ុន សែន ក្នុងតំណែងជានាយករដ្ឋមន្ត្រីកាលពីអតីតកាលបានសាងសង់ស្ពានជាច្រើន កន្លែង។

ពលរដ្ឋខេត្តក្រចេះ ភាគឦសានប្រទេសកម្ពុជា ក៏ទទួលបានចំណងដៃស្ពានឆ្លងទន្លេមេគង្គ មួយ ខ្សែដែរ។ ស្ពានមិត្តភាពកម្ពុជា-ចិន តភ្ជាប់រវាងស្រុកព្រែកប្រសព្វ និងស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០២៣។

ស្ពាននេះមានប្រវែង ១.៧៦១ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ៣១,៦៩គីឡូម៉ែត្រ។ ស្ពាន និងផ្លូវ ត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កាលពីខែមេសា ឆ្នាំ ២០ ២៦ កន្លងទៅនេះ។

ពេលមិនទាន់មានស្ពានពលរដ្ឋក្នុងខេត្តក្រចេះ ជាពិសេសអ្នករស់នៅស្រុកព្រែកប្រសព្វប្រឈម ការ លំបាកច្រើននៅពេលត្រូវឆ្លងមកកាន់ស្រុកចិត្របុរី ឬទីប្រជុំជនខេត្តក្រចេះ។ ពួកគេត្រូវរង់ចាំ សន្លាង យូរ ចំណាយថវិកាក្នុងការឆ្លង ជាពិសេសពេលមានកិច្ចការបន្ទាន់នាពេលយប់ព្រលប់។

ពេលនេះបញ្ហាលំបាកទាំងនេះ ត្រូវបានបញ្ចប់ហើយ។ ពលរដ្ឋរស់នៅតាមដងទន្លេ ជាពិសេស រស់ នៅក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ បានសម្តែងក្តីត្រេកអរយ៉ាងខ្លាំង។

មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម។ ស្ពាន និងផ្លូវតភ្ជាប់មួយខ្សែនេះ មិនត្រឹមបញ្ចប់ ការលំបាក ឆ្លង ទន្លេប៉ុណ្ណោះទេ តែក៏បានជួយធ្វើឱ្យភូមិឋានប្រជាពលរដ្ឋនៅតំបន់ខ្លាស្ទុះ ដែលជាទីស្ងប់ ស្ងាត់ ប្រៀប ដូចតំបន់ដាច់ ស្រយាលក៏បានប្រែក្លាយជាអ៊ូអរ។ ភាពអ៊ូអរនេះ ជំរុញឱ្យពលរដ្ឋ បង្កើត របរលក់ដូរដើម្បីបាន ចំណូល ទ្រទ្រង់ជីវភាពប្រចាំថ្ងៃផងដែរ។

ផ្លូវ ស្ពានជាមរតករបស់សម្តេចតេជោ ហ៊ុន សែន បានក្លាយជាចំណងដៃដ៏ពិសិដ្ឋ និងជាចំណង បេះ ដូ ងដ៏ជ្រាលជ្រៅសម្រាប់ប្រជាពលរដ្ឋខេត្តក្រចេះ។ ពួកគាត់បានសម្តែងការដឹងគុណ និងចងចាំជានិច្ចនូវគុណបំណាច់ដ៏មហាលសាលមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង