ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនណែនាំអាជ្ញាធរខេត្ត៤មានខេត្ត ក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ ជាប់ព្រៃឡង់រួមគ្នាការពារកុំឱ្យមានការកាប់បំផ្លាញព្រៃឈើ

16

ក្រចេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់អាជ្ញាធរខេត្តជាប់ តំបន់ ព្រៃឡង់រួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់។ 

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅក្នុងខេត្តក្រចេះ នាព្រឹក ថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ។

ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំអាជ្ញាធរឱ្យចិត្តទុកដាក់លើ ការគ្រប់គ្រង និងការពារធនធានធម្មជាតិ។ សម្តេចតេជោ ហ៊ុន សែន ក៏ណែនាំដល់អាជ្ញាធរខេត្ត ក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ ដែលជាខេត្តតំបន់ព្រៃឡើង យកចិត្តទុកដាក់ទប់ស្កាត់កុំ ឱ្យ មាន ការកាប់បំផ្លាញព្រៃឈើ រហូតក្លាយជាតំបន់រិចរិល។

ដែនជម្រកសត្វព្រៃព្រៃឡង់ គឺជាតំបន់ការពារធម្មជាតិដ៏សំខាន់នៅ ភាគខាង ជើង-កណ្ដាល ប្រទេស កម្ពុជា។ មានទំហំផ្ទៃដីជាង ៤៣ម៉ឺនហិកតា គ្របដណ្ដប់លើភូមិសាស្ត្រខេត្តចំនួន ៤ រួមមាន៖ ក្រចេះ កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ។ ព្រៃនេះត្រូវបានចាត់ទុកជាព្រៃវាលទំនាប ត្រូពិចធំជាងគេ និងចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។

បើទោះបីជាមានការយកចិត្តទុកដាក់របស់អាជ្ញាធរពាក់ព័ន្ធយ៉ាងណាក្តី តែដែនជម្រកសត្វព្រៃ ព្រៃ ឡង់ នៅតែរងការកាប់ និងទន្ទ្រានយកដីជាកម្មសិទ្ធិគួរឱ្យព្រួយបារម្ភ។ របាយការណ៍ របស់ អាជ្ញាធរ បានឱ្យដឹងថា ក្នុងរយៈពេល ៤ខែឆ្នាំ២០២៦ កម្លាំងចម្រុះដែល រួម មានមន្ត្រីឧទ្យានុរក្ស អាជ្ញាធរខេត្ត និងសហគមន៍មូលដ្ឋាន បានចុះល្បាតក្នុងដែន ជម្រក សត្វ ព្រៃព្រៃឡង់ចំនួន ៨៥៣លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១៧៨ករណី ភាគច្រើន ជាករណីទន្ទ្រានដីព្រៃ និងការកាប់ឈើខុសច្បាប់។

សមត្ថកិច្ចបានបញ្ជូនសំណុំរឿងចំនួន ៨៣ករណី ទៅកាន់តុលាការ និងឃាត់ខ្លួនជនសង្ស័យ បាន ១៣នាក់។ ប្រតិបត្តិការនាពេលកន្លងមកនេះ ក្រុមការងារបានរឹបអូស សម្ភារៈបទ ល្មើសដូច ជា ម៉ាស៊ីនអារឈើ យានយន្ត និងកម្ទេចអន្ទាក់សត្វជាច្រើន៕

អត្ថបទដែលជាប់ទាក់ទង