ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន១ករណី នៅបុរីប៊ុនលីចំការដូង  សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់

23

ភ្នំពេញ៖ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ  គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ម្សិលម៉ិញនេះ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យនិងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ នៅតាមទីតាំងអគារខុនដូរ អាផាតមិនបុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យ ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINES CAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៩៤ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ២៨៦នាក់(ស្រី៨៤នាក់)គ្មានលិខិតឆ្លងដែន៣នាក់។

   នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០៧ កក្កដានេះ។

  លោកស្រីបន្តថា ក្នុងប្រតិបត្តិការនេះដែរ ក្រុមការងារបានរកឃើញបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា១ករណី នៅបុរីប៊ុនលីចំការដូង ផ្ទះលេខC១៦ ផ្លូវលេខBL០២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់(ស្រី១នាក់)មានជនជាតិបង់ក្លាដេស៧នាក់ (ប្រុស)និងជនជាតិមីយ៉ាន់ម៉ា១នាក់ (ស្រី) ក្នុងនោះគ្មានលិខិតឆ្លងដែន ៣នាក់ ព្រមទាំងសម្ភារជាវត្ថុតាង រួមមាន៖ កុំព្យូទ័រយួរដៃ១២គ្រឿង ⁠ទូរស័ព្ទ ១៧គ្រឿង ដុំWiFi ១គ្រឿង ដុំModem ១គ្រឿងUSB Flash និងក្រដាសប្រាក់ ដុល្លារក្លែងក្លាយ (Copy)៤៩សន្លឹក។ តាមការធ្វើកោសល្យវិច័យ របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថាជាប់ពាក់ព័ន្ធនឹងប ទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ក្រោមរូបភាពអូសទាញលួងលោមស្នេហា ហើយបន្តបោក ប្រាស់ដាក់ប្រាក់ចូលរួមវិនិយោគក្លែងក្លាយ(Investment Scams) ដែលមានគោលដៅនៅសហរដ្ឋអាមេរិក, ប្រេស៊ីល, ម៉ិចស៊ីកូ និងកូឡុំប៊ី។ បច្ចុប្បន្នជនសង្ស័យនិងសម្ភារទាំងអស់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរ បា លរាជធានីភ្នំពេញដើម្បីបន្ដនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង