ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលប្រាប់ថា៖ប្រជាពលរដ្ឋចំណាកស្រុកទាំងពីរភេទអាចអញ្ជើញទៅស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូងឬបន្តសុពលភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន

20

ភ្នំពេញ៖សម្រាប់ប្រជាពលរដ្ឋចំណាកស្រុកទាំងពីរភេទ អាចអញ្ជើញទៅស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង ឬបន្តសុពលភាព នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន។

នេះបើយោងតាមមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី០៩កក្កដា២០២៦នេះ។

មន្ត្រីដដែលបានបន្តថា៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឲ្យកាន់តែប្រសើរ ជូនប្រជាពលរដ្ឋ ចំណាកស្រុកទាំងពីរភេទ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជម្រាបជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុកទាំងពីរភេទ ដែលកំពុងស្នាក់នៅ ក្នុងរាជធានីភ្នំពេញ អាចទៅស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង ប្ញទុតិយតា ករណីអស់សុពលភាព បាត់បង់ ប្ញខូចខាត នៅការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្ញនៅ –ផ្សារទំនើបអ៊ីអនម៉ល២ផ្សារទំនើបអ៊ីអនម៉ល៣នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

សម្រាប់ព័ត៌មានផ្សេងៗសូមទំនាក់ទំនងទៅកាន់លេខ០១២ ៦៩៨ ៧៧៧ ,០៧៧ ៧៦៦ ៩៩៩,០៨៦ ២១០១៤៧៕

អត្ថបទដែលជាប់ទាក់ទង