ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតីហ៊ុនម៉ាណែតអបអរសាទរខួប១ឆ្នាំនៃការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

15

ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែកក្កដានេះ បានបង្ហោះសារអបអរសាទរខួប ១ឆ្នាំ នៃការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ការចុះញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។

១១ កក្កដា ២០២៥ – ១១ កក្កដា ២០២៦

Celebrating the 1st anniversary of the official inscription of “Cambodian Memorial Sites: From Centers of Repression to Places of Peace and Reflection” on the UNESCO World Heritage List. 

The inscription aims to safeguard Cambodian memorial sites and support the nomination of three sites to the UNESCO World Heritage List, namely the Former M-13 Prison (Kampong Speu Province), the Tuol Sleng Genocide Museum, and the Choeung Ek Genocidal Center (Phnom Penh).

11 July 2025 – 11 July 2026

អត្ថបទដែលជាប់ទាក់ទង