ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនផ្ញើសារជូនប្រធានាធិបតីបារាំងម៉ាក្រុងដោយសម្តេចមានជំនឿទុកចិត្តលើក្រុមបាល់ទាត់បារាំងនិងជូនពរឱ្យលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២៦

21

ភ្នំពេញសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃនេះសម្តេចបានផ្ញើសារជូនលោកប្រធានាធិបតីបារាំង ម៉ាក្រុង ដោយសម្តេចមានជំនឿទុកចិត្តលើក្រុមបាល់ទាត់បារាំង និងជូនពរក្រុមបាល់ទាត់បារាំងឱ្យទទួលបានជោគជ័យ លើកពានបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ។ 

សម្តេចបានបង្ហោះសារដូច្នេះថា «ថ្ងៃនេះខ្ញុំបានជូនសារមួយជូនម៉ាក្រុង ប្រធានាធិបតីបារាំងរឿងបាល់ទាត់។ «តាំងពីចុងឆ្នាំ២០២២មកប្រធាធិបតី ម៉ាក្រុងរបស់បារាំង និងខ្ញុំតែងឆ្លងឆ្លើយជាមួយគ្នាជាប្រចាំ ទោះខ្ញុំមិនធ្វើជានាយករដ្ឋមន្ត្រីទៀតក៏ដោយ ដែលសារនោះបញ្ជូនទៅមកតាមWhatsApp» សាររបស់ខ្ញុំថ្ងៃនេះក្រៅពីសួរសុខទុក្ខគាត់និងគ្រួសារ ខ្ញុំបានបង្ហាញនូវជំនឿទុកចិត្តលើក្រុមបាល់ទាត់បារាំងនិងជូនពរក្រុមបាល់ទាត់បារាំងទទួលជោគជ័យរហូតលើកពានក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ។

សាររបស់ខ្ញុំបញ្ចប់ដោយពាក្យ «Vive Les Bleus !!!» រូបថតខ្ញុំលើកពាននេះជារូបភាពដែលកីឡាករបារាំងក្នុងនាម FIFA នាំមកកម្ពុជានិងប្រទេសនានានៅអាសុីឆ្នាំ ២០២២។ ឯអាវលេខ៩ជាអាវរបស់ខ្ញុំ ដែលតែងពាក់លេខ៩ពេលចូលទាត់បាល់កាលពីពេលមុន»៕

អត្ថបទដែលជាប់ទាក់ទង