ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃប្រេងអន្តរជាតិកើនជាង៤ភាគរយខណៈសកម្មភាពយោធាមេរិកនិងអ៉ីរ៉ង់គំរាមកំហែងដល់ច្រកសមុទ្រ Hormuz

17

Reuters៖នៅថ្ងៃចន្ទនេះ តម្លៃប្រេងឆៅបានហក់ឡើងវិញ ខណៈដែលការដឹកជញ្ជូនថាមពលចេញតាមរយៈច្រកសមុទ្រ Hormuz នៅតែស្ថិតក្រោមការគំរាមកំហែង ដោយសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានវាយប្រហារដាក់គ្នាទៅវិញទៅមកឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦។

ប្រេងឆៅប្រភេទ Brent ឡើងថ្លៃជាង ៣ដុល្លារ ឬ ៤.០៨ភាគរយ គឺមានតម្លៃជាង ៧៩ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅអាមេរិកប្រភេទ West Texas Intermediate ឡើងថ្លៃជិត ៣ដុល្លារ ឬ ៤.១១ភាគរយ គឺមានតម្លៃជិត ៧៥ដុល្លារក្នុងមួយបារ៉ែល។

ទីបញ្ជាការកណ្តាលយោធាអាមេរិក បានឱ្យដឹងថា កងកម្លាំងអាមេរិកបានបញ្ចប់ការវាយប្រហារមួយផ្សេងទៀត ប្រឆាំងនឹងអ៉ីរ៉ង់នៅថ្ងៃអាទិត្យ ដោយបានវាយប្រហារទីតាំងច្រើនកន្លែង ជាមួយនិងគ្រាប់កំណត់គោលដៅជាក់លាក់។ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បាននិយាយនៅថ្ងៃចន្ទនេះថា ពួកគេបានវាយប្រហារមូលដ្ឋានយោធាអាមេរិក នៅប្រទេសកូវ៉ែត និងបារ៉ែន បន្ទាប់ពីវាយប្រហារលើមូលដ្ឋាននៅកាតា និងអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃចុងសប្តាហ៍។

គិតត្រឹមថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា ច្រកសមុទ្រ Hormuz បើកចំហសម្រាប់ចរាចរណ៍ពាណិជ្ជកម្ម ប៉ុន្តែអ៉ីរ៉ង់ប្រកាសថាខ្លួនបានបិទច្រកសមុទ្រនេះហើយ៕

អត្ថបទដែលជាប់ទាក់ទង