ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំស្តីពីការចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាព ច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែល្អប្រសើរបន្ថែមទៀត

22

ភ្នំពេញ៖អង្គប្រជុំស្តីពីការចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាព ច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកក្ដដា២០២៦នេះ ដើម្បីឱ្យការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសផ្តោតសំខាន់លើការផ្តល់សេវាសុរិយោដី និងសំណង់។

  កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្ដមសួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ព្រមទាំងអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ។

ក៊ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញបង្កើតឡើងបាន៨ឆ្នាំហើយ ហើយសេវាប្រមាណ៩៨% បានចូលមកតាមច្រកនេះ ជាមួយនិងភាពលឿនរហ័សទាន់ចិត្ត ជូនប្រជាពលរដ្ឋ។ជាក់ស្តែងក្នុងឆមាសទី១ឆ្នាំ២០២៦នេះ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញបានផ្តល់សេវាជូនពលរដ្ឋបានជាង១២ម៉ឺនសេវា។ ក្រៅពីអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ យើងក៏មានច្រកចេញចូលតែមួយនៅតាមខណ្ឌទាំង១៤និងសង្កាត់ទាំង១០៥ផងដែរ។ ក្នុងនាមអាជ្ញាធរនៅថ្នាក់ក្រោមជាតិនិងបន្តការងារនេះកាន់តែល្អជាងមុនថែមទៀត ដែលថ្នាក់ជាតិប្រគល់ជូន។ ជាមួយគ្នានេះដែរ ឯកឧត្ដមឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវពិនិត្យជាប្រចាំនៅតាមច្រកចេញចូលតែមួយ ខណ្ឌនិងសង្កាត់ ធ្វើយ៉ាងណាឱ្យការផ្តល់សេវានេះទទួលបានការគាំទ្រ ជឿទុកចិត្ត ពេញចិត្តពីប្រជាពលរដ្ឋ។សូមអនុវត្តការងារនេះឱ្យបានព្រមៗគ្នា។

ចំណែកឯកឧត្ដមសួស ប្រាថ្នា បានមានប្រសាសន៍ដែរថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង គឺក្នុងគោលបំណងពិនិត្យមើលអំពីវឌ្ឍនៈភាពការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយប្រមូលយកបញ្ហាប្រឈម សេសសល់មួយចំនួន មកពិភាក្សា ដើម្បីឱ្យការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ មានរយៈពេលខ្លី សាមញ្ញា និងមានភាពងាយស្រួលជាងមុន កាត់បន្ថយការថ្នាំថ្នាក់ពីប្រជាពលរដ្ឋ។

   ឯកឧត្ដមសួស ប្រាថ្នា បានបន្តថា៖ ដើម្បីឱ្យការបំរើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរជាងមុនថែមទៀតនោះ យើងត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ពិភាក្សាគ្នា ធ្វើយ៉ាងណាឱ្យឯកសារដែលត្រូវផ្តល់ជូនពីប្រជាពលរដ្ឋ មានភាពសាមញ្ញ ខ្លីនិងងាយស្រួលជាងមុន។ត្រូវប្រជុំលើការងារនេះឱ្យបាន៣ដងក្នុង១ខែ ជាមួយនិងចាត់មន្ត្រី ឱ្យចុះតាមដាន ពិនិត្យមើលជាប្រចាំ នៅថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិ។

   ដោយឡែកតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ផងដែរថាមានសេវា២ប្រភេទ ដែលចាំបាច់និងសំខាន់ នោះគឺ សេវាសុរិយោដីនិងសេវាសំណង់ ព្រោះវាពាក់ព័ន្ធធំជាមួយប្រជាពលរដ្ឋ និងអ្នកវិនិយោគ មិនថានៅក្រៅស្រុកឬនៅក្រៅស្រុក។ថ្ងៃនេះយើងត្រូវពិនិត្យរួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ រកគន្លឹះដោះស្រាយឱ្យកាន់តែល្អ ខ្លី សាមញ្ញ ជូនពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង