ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំទីតាំងផ្សាយបន្ដផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោកវគ្គដណ្ដើមលេខ៣-៤និងវគ្គផ្ដាច់ព្រ័ត្រ ជូនប្រជាពលរដ្ឋទស្សនានៅទីសាធារណៈចំនួន៣ទីតាំង

19

ភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់វគ្គប្រកួតដណ្តើមលេខ៣-៤ រវាងក្រុមបាល់ទាត់ជម្រើសជាតិប្រទេសបារាំង និងប្រទេសអង់គ្លេស នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៤៖០០ទាបភ្លឺ និងវគ្គផ្តាច់ព្រ័ត្រ រវាងក្រុមបាល់ទាត់ជម្រើសជាតិប្រទេសអេស្ប៉ាញ និងប្រទេសអាហ្សង់ទីន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២៖០០ទាបភ្លឺ នៅតាមទីតាំង ចំនួន៣ដូចខាងក្រោម៖

១៖ សួនច្បារមាត់ទន្លេ (ផ្លូវថ្មើរជើងចតុមុខ) ក្បែររូបសំណាកតេជោមាសតេជោយ៉ត
២៖ សួនច្បារមុខវត្តបទុមវតី
៣៖ សួនច្បារកោះនរា

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមទស្សនាការផ្សាយបន្តផ្ទាល់នេះ ឱ្យបានច្រើនកុះករ និងអធិកអធម ប្រកបដោយស្មារតីទទួលខុសត្រូវ៕

អត្ថបទដែលជាប់ទាក់ទង