ការផ្តល់សេវាលិខិតបញ្ជាក់កិច្ចសន្យាជួលអចលនវត្ថុ និងលិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ នៅយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលសង្កាត់ ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ មេត្តាជ្រាបថា ដើម្បីចូលរួមចំណែកពង្រឹងការផ្តល់សេវារដ្ឋបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព ឆាប់រហ័ស និងកាន់តែកៀកជិតប្រជាពលរដ្ឋ និងធុរជន សំដៅឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋានលើគ្រប់វិស័យ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង១០៥ បានផ្តល់សេវារដ្ឋបាលជាច្រើនប្រភេទតាមយន្តការច្រកចេញចូលតែមួយ នៅតាមកម្រិតរដ្ឋបាលនីមួយៗ ក្នុងនោះ ក៏មានការផ្តល់សេវាលិខិតបញ្ជាក់កិច្ចសន្យាជួលដី/ផ្ទះ/តូប/យានជំនិះ និង លិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ ផងដែរ នៅសាលាសង្កាត់ ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច នៅពុំទាន់ បានដឹងជ្រួតជ្រាបទូលំទូលាយអំពីការផ្តល់សេវាលិខិតបញ្ជាក់ប្រភេទនេះនៅឡើយទេ៕
