ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតីប្រាប់និស្សិតសាកល វិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ ថា៖ភាពជោគជ័យត្រូវប្រើពេលយូរអង្វែងនិងអំណត់អត់ធ្មត់ជោគជ័យធំកើតពីជោគជ័យតូចៗ

35

សៀមរាប៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ភាពជោគជ័យពិតប្រាកដ គឺទាមទារនូវពេលវេលាដ៏យូរអង្វែង និងការអំណត់អត់ធ្មត់ខ្ពស់ ជោគជ័យធំកើតពីជោគជ័យតូចៗ, ការងារធំៗទាំងឡាយ មិនអាចបោះបង់ការងារល្អិតៗនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកល វិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ South-East Asia ក្រោយបញ្ចប់ការសិក្សា ដោយជោគជ័យ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ភាពជោគជ័យប្រើពេលយូរ ហើយគ្មានពីណាឱ្យយើងនោះទេ [..] ឱពុកម្តាយ អាចជួយឱ្យកូនចូលធ្វើការ ទទួលការងារ ឫធ្វើជំនួញណាមួយ ប៉ុន្តែគ្មានឱពុកម្តាយដឹកដៃឱ្យយើងធ្វើរាល់ថ្ងៃនោះទេ យើងត្រូវធ្វើការងារខ្លួនឯងរយៈពេលវែង ដើម្បីទាញនូវទំនុកទុកចិត្ត»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ភាពជោគជ័យគឺប្រើពេលវេលាយូរអង្វែង និងភាពអំណត់អត់ធ្មត់ខ្ពស់ ត្រូវការការប្រឈម ត្រូវការការច្នៃប្រឌិត ហើយក៏មិនមែនឱ្យយើងបោះបង់នោះ យើងត្រូវខំប្រឹងឱ្យអស់ពីលទ្ធភាព ដោយយើងនឹងមិនបោះបង់អ្វីដែលយើងចង់បានឱ្យសម្រេចនោះទេ, ភាពបត់បែន ភាពឆ្នៃប្រឌិត ជាកត្តាសំខាន់ណាស់ដែលជួយឱ្យយើងទទួលបានលទ្ធផលល្អ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ទៀតថា ដំណើរឆ្ពោះទៅរកភាពជោគជ័យ មិនមែនជាផ្លូវលំមួយដែលងាយស្រួលនោះទេ ប៉ុន្តែវាជាការតស៊ូ ការលះបង់ និងការអត់ធ្មត់ឥតឈប់ឈរ។ ការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង