ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ទុរគតជន ឬជនអនាថារដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ជូនសេវាបូជាសព ហើយបេីករណីខ្សត់ខ្សោយខ្លាំងរហូតគ្មានក្តារម្ឈូស ក៏នឹងផ្តល់ជូនដែរ
ភ្នំពេញ៖ក្នុងករណីបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ទុរគតជន ឬជនអនាថារដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ជូនសេវាបូជាសពជូន ហើយបេីករណីខ្សត់ខ្សោយខ្លាំងរហូតគ្មានក្តារម្ឈូស ក៏នឹងផ្តល់ជូនដែរ។
នេះបើយោងតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី២២កក្ដដា២០២៦។
ដោយថ្មីៗនេះមានករណីលេចឡើងនូវការផ្សព្វផ្សាយអំពីតារាងតម្លៃសម្រាប់បូជាសពនៅក្នុងវត្ត ហើយបេីទោះជាព្រះគ្រូចៅអធិការបានចេញសេចក្តីបំភ្លឺព័ត៌មានយ៉ាងណាក្តី ក៏នៅការវែកញែកករណីនេះដដែល។
ដូចនេះក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំសូមបញ្ជាក់ជូនបន្ថែមទៀតថាក្នុងករណីបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ទុរគតជន ឬជនអនាថាជាដើម រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ជូនសេវាបូជាសពជូន ហើយបេីករណីខ្សត់ខ្សោយខ្លាំងរហូតគ្មានក្តារម្ឈូស ក៏នឹងផ្តល់ជូនដែរ។
ដូច្នេះសូមបងប្អូនអាចទាក់ទងមកអាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌ ដែលនៅជិតបំផុតបាន ឬអាចទាក់ទងមករដ្ឋបាលរាជធានីភ្នំពេញតាមតាមលេខ Hotline: 1299 បាន។៕
