ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃ២៤កក្ដដាស្អែកនេះជាខួបមួយឆ្នាំនៃការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា, រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់ទុកទង្វើនេះមិនមែនជាហេតុការណ៍ចៃដន្យនោះទេ

16

ភ្នំពេញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គឺជារយៈពេលគម្រប់មួយឆ្នាំ ដែលយោធាថៃ បើកការបាញ់ប្រហារលើកងកម្លាំងកម្ពុជា និងឈ្លាន ពាន យ៉ាង កម្រោលមកលើអធិប តេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយផ្តើម ចេញពីប្រាសាទតាមាន់ធំ លើភ្នំ ដងរែក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយ ពង្រីក ការឈ្លានពានទៅកាន់តំបន់ដទៃទៀតក្នុងខេត្តព្រះវិហារ។

ទង្វើឈ្លានពានមិនខ្លាចរអាច្បាប់អន្តរជាតិរបស់កងទ័ពថៃ បាននាំមកនូវ វិនាស កម្ម ក្តីឈឺចាប់ខ្លោចផ្សារ នៃការបាត់បង់អាយុជីវិតកងកម្លាំង និងជនស៊ីវិល ស្លូត ត្រង់។ ផ្ទះសម្បែង ទីអារាម សាលារៀន មន្ទីរពេទ្យជាដើម ត្រូវបាន បំផ្លាញ។

រាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ មួយថ្ងៃមុនគម្រប់ខួបមួយឆ្នាំនៃការ ឈ្លានពានដ៏ឃោរឃៅនេះ ឯកឧត្ដមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន រំលេច សារលើបណ្តាញសង្គមហ្វេសប៊ុករៀបរាប់ដំណើររឿងនៃការឈ្លានពាន នេះ។ 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសរំលេចថា អំពើឈ្លានពាននេះ មិនមែន ជា ហេតុការណ៍កើតឡើងដោយចៃដន្យនោះទេ។ ជិតពីរខែមុន ពោលគឺនៅព្រឹក ថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃ បានចូលមកក្នុងតំបន់ដែល កងទ័ព កម្ពុជាកំពុងឈរជើង ហើយបានបាញ់សម្លាប់យោធិនកម្ពុជាម្នាក់ គឺលោក សួន រ៉ោន។ 

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ហេតុការណ៍ទាំងនេះបង្ហាញ យ៉ាង ច្បាស់ពីលំនាំនៃការបង្កហេតុ ការប្រើប្រាស់កម្លាំង និងការរំលោភលើអធិប តេយ្យ ភាពរបស់កម្ពុជាជាបន្តបន្ទាប់ មុនឈានទៅដល់ការវាយប្រហារ ទ្រង់ ទ្រាយធំនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្ដមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា កម្ពុជាមិនបានស្វែងរក សង្គ្រាម នោះទេ ប៉ុន្តែកម្ពុជាមានសិទ្ធិពេញលេញក្នុងការការពារទឹកដី ប្រជាជន និង អធិបតេយ្យភាពរបស់ខ្លួន ប្រឆាំងនឹងរាល់អំពើឈ្លានពានពីខាងក្រៅ។

ឯកឧត្ដមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការចងចាំព្រឹត្តិការណ៍នេះ គឺជាការរំលឹកដល់ ការ លះបង់របស់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជាក្នុងការការពារ ជាតិ មាតុភូមិ៕

អត្ថបទដែលជាប់ទាក់ទង