ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធាអាមេរិកបើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ក្រោយស្ងាត់ជិតមួយសប្ដាហ៍

56

វ៉ាស៊ីនតោនយោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លាប្រឆាំងនឹងអ៉ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ ជាការសងសឹកទៅនឹងទីក្រុងតេហេរ៉ង់សម្រាប់ការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ 

នេះជាការវាយប្រហារតាមផ្លូវអាកាសជាលើកដំបូងបំផុតរបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ បន្ទាប់ពីមានការផ្អាកការវាយប្រយុទ្ធគ្នាជិតមួយសប្ដាហ៍មកនេះ។ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លាមួយត្រូវបានធ្វើឡើងជាការសងសឹកទៅនឹងការប៉ុនប៉ងកាលពីថ្ងៃពុធរបស់អ៉ីរ៉ង់ ក្នុងការវាយប្រហារលើកងកម្លាំងអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ការវាយប្រហារជាថ្មីនេះដែរធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ គំរាមវាយអ៉ីរ៉ង់ឱ្យទ្រោម។ 

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានប្រកាសពីបើកប្រតិបត្តិការវាយប្រហាររួមគ្នាប្រឆាំងនឹងទីតាំងរបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ ស្របពេលអ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានចោទប្រកាន់ថាក្រុមហេសបូឡាគាំទ្រដោយ អ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសលីបង់ថាបានបំពានលើបទឈប់បាញ់។ ក្នុងរយៈពេល២ថ្ងៃមកនេះ អារ៉ាប៊ីសាអូឌីតដែលជាប្រទេសនាំប្រេងធំជាងគេបំផុតនៅលើពិភពលោក បានរាយការណ៍ពីការវាយប្រហារដោយដ្រូនលើរោងច្រកប្រេងរបស់ខ្លួន និងចោទថាក្រុមប្រដាប់អាវុធមានទំនាក់ទំនងជាមួយអ៉ីរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ 

អ៉ីរ៉ង់វិញព្រមពេលជាមួយគ្នា បានវាយប្រហារដោយបាញ់មីស៊ីលលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី ខណៈប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅក្បែរ ព្រំដែនរបស់អ៉ីរ៉ង់ជាប់ជាមួយអ៉ីរ៉ាក់៕

អត្ថបទដែលជាប់ទាក់ទង