ចៅទី២៣របស់សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រសូត្រហើយជាកូនស្រីរបស់ឧបនាយករដ្ឋមន្រ្តីហ៊ុនម៉ានី
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលចៅទី២៣ របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកូនស្រីរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវជាភរិយា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «នៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ ខ្ញុំបានវាយកូនគោលយ៉ាងល្អ រហូតយកឈ្នះគូប្រកួតបានយ៉ាងច្រើន។ លុះដល់ពេលល្ងាច ខ្ញុំបានមកមន្ទីរពេទ្យដើម្បីបីចៅស្រីទី២៣ ដែលទើបសម្រាលនៅម៉ោង ១៣៖៣១នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ នេះជាទម្លាប់របស់ខ្ញុំ ស្ទើរតែគ្រប់ចៅទាំងអស់ ដែលខ្ញុំតែងតែបីចេញពីបន្ទប់សម្រាលមកបន្ទប់សម្រាក ហើយបីពីមន្ទីរពេទ្យយកទៅផ្ទះ»៕


