ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ក្មេងទំនើង និងបទល្មើសផ្សេងៗឃាត់ខ្លួន២នាក់

76

ភ្នំពេញ ៖ អនុវត្តបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវចាត់កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាព ធ្វើការល្បាតដើម្បីបង្ការបទល្មើស លួចឆក់ប្លន់ក្មេងទំនើង និងការប្រើប្រាស់នូវសារធាតុញៀន ហើយកងកម្លាំងធ្វើការបង្រ្កាបបាន២ករណី ។

ក្នុងនោះ ១ករណី អប់រំយុវជន១ក្រុម ដែលមានការប្រមូលផ្ដុំគ្នានៅកន្លែងទីតាំងងងឹត និងករណីទី២ ឃាត់ខ្លួនពាក់ព័ន្ធនូវសាធាតុញៀនរក្សាទុកនូវថ្នាំក្រាមសថ្លា ចំនួន២កញ្ចប់ សង្ស័យមានសារធាតុញៀនបាននាំទៅជំនាញបន្តការសាកសួរនាំ ។ ហេតុការណ៍កើតឡើង កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៦ នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯកហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានអោយដឹងថាបញ្ចេញកម្លាំងតាមផ្នែកជំនាញនឹងសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពសាលាខណ្ឌឬស្សីកែវដើម្បីរួមគ្នាល្បាតបង្ការបទល្មើសផ្សេងក្នុងមូលដ្ឋានជាពិសេសការលួចបហរើប្រាស់គ្រឿងញៀននឹងការប្រមូលផ្ដុំក្មេងទំនើងនឹងបង្ហោះម៉ូតូជាដើមរហូតកម្លាំងឃាត់បាន២ករណីទី១ការអប់រំយុវជនក្មេងដែលជិះម៉ូតូនឹងអង្គុយប្រមូលផ្ដុំកងកម្លាំងយើងបានអប់រំរំនៅនឹងកន្លែងរួចអោយត្រលប់ទៅផ្ទះការពារសុវត្ថិភាពនឹងការប្រមូលផ្ដុំក្មេងទំនើង ។ ករណីទី២  កំលាំងផ្នែកប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវបានធ្វើការបង្ក្រាបជាក់ស្ដែងករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវជាតិលេខ៥ស្ថិតនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ  ជាលទ្ធផលកម្លាំងយេីង បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ។

ជនសង្ស័យទី១.ឈ្មោះ ប៉ៅ ជី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ 

២.ឈ្មោះ ង្វៀង មិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបន្ទប់ជួល សង្កាត់ចោមចៅ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់។ សម្ភារដកហូត

១.ក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់(ជារបស់ប៉ៅ ជី និងង្វៀង មិន)។ 

២.ម៉ូតូម៉ាកHONDA  ICONពណ៌សលាយក្រហម ចំនួន០១គ្រឿង(ផ្លាកលេខ ភព 1BJ-3113)។ 

៣.ទូរស័ព្ទOPPOពណ៌ស ចំនួន០១គ្រឿង។ 

ចំពោះមុខ ជនសង្ស័យខាងលើបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីអនុវត្តតាមនិតិវិធីបន្ត ៕

អត្ថបទដែលជាប់ទាក់ទង