សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនបុរសជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទ
ភ្នំពេញ ៖ សមត្ថកិច្ចក្រោយពីទទួលពាក្យបណ្ដឹង និងសហការជាមួយការិយាល័យពហរហ្មទណ្ឌ បានស្រាវជ្រាវឈានដល់កំណត់មុខសញ្ញា ឆក់ទូរស័ព្ទរបស់ជនរងគ្រោះរហូតឃាត់បានជនសង្ស័យកំពុងជិះម៉ូតូតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទមួយគ្រឿងម៉ាក Iphone15) កាលវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២៦ នៅចំណុចផ្លូវ៩០៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា នឹងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ ដឹកនាំកំលាំងព្រហ្មទណ្ឌនឹងប៉ុស៌្តនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បើកការស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១និង ០០នាទីរសៀលនៅចំណុចផ្លូវ៩០៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទមួយគ្រឿងម៉ាក Iphone15) កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ម៉ោង១២ថ្ងៃត្រង់ នៅផ្លូវជាតិលេខ១០០៣ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បន្តទៀតថា បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនាំ និងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ នឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់៕
