ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម លើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រងប្រព័ន្ធ ទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជំហានទី២

55

ភ្នំពេញ៖ការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ លើកទី២ របស់រដ្ឋបាលរាជធានីភ្នំពេញនិងក្រសួង

សាធារណការ បានអនុវត្ត បញ្ចប់ទៅដោយជោគជ័យ កាលពីឆ្នាំ២០២៤ ហើយពេលនេះ បានបន្តកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម លើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រងប្រព័ន្ធ ទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជំហានទី២បន្តទៀត។

  កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម លើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រងប្រព័ន្ធ ទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជំហានទី២នេះ បានធ្វើឡើងនារសៀលថ្ងៃទី ០៤ខែ កញ្ញា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធីបតីភាពឯកឧត្ដមឯក ឃុនដឿនអភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន,តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា។

  ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ពាក់ព័ន្ធនឹងទឹកកខ្វក់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូនកីបានខិតខំធ្វើជាពង្រៀងគ្រប់គ្រង រហូតសំរេចបានជាច្បាប់នៅឆ្នាំ២០២៤។ ការគ្រប់គ្រងទឹកកខ្វក់ជារឿងសំខាន់ ដូច្នេះហើយទើបរាជរដ្ឋាភិបាលសុខចិត្តខ្ចីជាកញ្ចប់ថវិកាពីគេ ដើម្បីយកមកកសាងហេដ្ឋារចនាសម្ព័ន្ធនិងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់។បើមិនមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទេ ប្រជាពលរដ្ឋនឹងរស់នៅដោយគ្មានអនាម័យ នាំឱ្យប្រឈមនឹងជម្ងឺយាយី ខាតបង់ពេលវេលានិងថវិកា។តែបើយើងមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រៅពីកាត់បន្ថយជម្ងឺយាយីហើយ ធ្វើឱ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងមានអនាម័យ បរិស្ថានល្អ ទាក់ទាញ់ភ្ញៀវទេសចរណ៍និងអ្នកវិនិយោគផងដែរ។

  ក្នុងឱកាសនោះឯកឧត្ដមឯក ឃុនដឿន ក៏បានលើកឡើងថា៖ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម លើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រងប្រព័ន្ធ ទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជំហានទី២នេះ យើងបានជជែក ពិភាក្សា យ៉ាងលំអិតពីវឌ្ឍនភាពនៃគម្រោង ដោយមានការចូលរួមពីក្រសួងសាធារណការនិងដឹកជញ្ជូន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា មន្ត្រីជំនាញ់ពាក់ព័ន្ធនៃរដ្ឋបាលរាជធានីនិងក្រុមនិស្សិតមកពីសាលាតិចណូ។ក្រសួងសាធារណការនិងដឹកជញ្ជូន និង(JICA) មានផែនការគ្រប់គ្រង ទឹកកខ្វក់ ដែលជាចំណុចល្អដើម្បីរួមគ្នាធ្វើឱ្យប្រសើរឡើង អនាម័យ បរិស្ថាននៅរាជធានីភ្នំពេញ។

   ឯកឧត្ដម ឯក ឃុនដឿន បានបន្តថា៖ នៅភ្នំពេញមានផ្ទៃរងទឹកភ្លៀង២៧តំបន់ ហើយត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ ដើម្បីធ្វើឱ្យតំបន់ទាំងនោះប្រសើរឡើង។ សំរាប់សមត្ថភាពក្នុងការផលិតទឹកស្អាត ក្នុងមួយថ្ងៃយើងផលិតបាន១លានម៉ែត្រកុប ដូច្នេះទឹកកខ្វក់ដែលត្រូវហូរទៅតាមប្រព័ន្ធលូក៏មានកម្រិតប្រហាក់ប្រហែលគ្នានេះដែរ ដែលទាមទាឱ្យយើងរួមគ្នាគ្រប់គ្រងឱ្យបានល្អ។

   ឯកឧត្ដម ឯក ឃុនដឿន បានបញ្ជាក់ថា៖ គោលបំណងសំខាន់ៗនៃគម្រោងនេះ គឺដើម្បីបង្កើតគណៈកម្មការសម្របសម្រួលរួម និងគណៈកម្មការបច្ចេកទេស បញ្ជាក់និងអនុម័តលើការរចនាគម្រោងលម្អិត និងដើម្បីអនុម័តលើផែនការអនុវត្ត ។កិច្ចប្រជុំនេះដែរ ក៏បានធ្វើឡើងដើម្បីឱ្យក្រុមការងារគម្រោងចូលរួមជាមតិយោបល់ បានជាធាតុចូលនិងចំណេះដឹង ដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួង សាធារណការ និងដឹកជញ្ជូន ក្នុងការអនុវត្តគម្រោងឱ្យបានកាន់តែប្រសើរ និងទទួលបានផ្លែផ្កា៕

អត្ថបទដែលជាប់ទាក់ទង