
កំពង់ស្ពឺ ៖ កាលពីវេលាម៉ោង ១១និង១០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩មានករណីគ្រោះថ្នាក់ចរាចរ កើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៨៥ -៨៦ ត្រង់ចំណុច ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ផ្លាកលេខភ្នំពេញ 3E.1648 សឺមីរ៉ឺម៉ក ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 4A.2906 អ្នកបើកបរ ឈ្មោះ ភេវ សុខរស់ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មកពីទិសខាងលិច មកដល់ចំណុចខាងលើបានបុកម៉ូតូ១ គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ លេខភ្នំពេញ1FP 99 70 អ្នកបើកបរឈ្មោះប៉ោ ឋានៈ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បណ្តាលឲ្យអ្នកបើកបរម៉ូតូ(ស្លាប់នៅកន្លែងកើតហេតុ)អ្នកបើកបររថយន្តរត់គេចខ្លួនបាត់«បេីកបញ្រ្ចាសទិសដៅគ្នា» មធ្យោបាយបង្កការគ្រោះថ្នាក់ត្រូវបានជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

