ឃាត់ខ្លួនមនុស្ស១៧នាក់និងដកហូតថ្នាំញៀន ទូរហ្គេមបាញ់ត្រី,កាំភ្លើងខ្យល់

ភ្នំពេញ៖លោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវ បានអោយដឹងនៅថ្ងៃទី១៦ខែមករានេះដោយស្តីពីយុទ្ធនាការចុះធ្វេីការងាររដ្ឋបាលនៅថ្ងៃទី១៥ខែមករាឆ្នាំ២០១៩ វេលាម៉ោង៦ល្ងាចនៅចំណុចផ្លូវលំ ក្រុុមទី០១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ
កំលាំងចំរុះខណ្ឌ ប៉ុស្តិ៍ទាំងអស់ ០៧ និងប្រជាការពារសង្កាត់ទួលសង្កែ០១ សង្កាត់ឫស្សីកែវ ដឹកនាំដោយរូបខ្ញុំលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌឫស្សីកែវ នៅក្នុងកិច្ចប្រតិបត្តិការនេះឃាត់បានជនសង្ស័យចំនួន ១៧នាក់ (ស្រី០៤នាក់)រួមនឹងវត្ថុតាងដូចជា
កាំភ្លើងខ្យល់ ០១ដេីម គ្រាប់កាំកង់មួយប្រអប់។
ក្រាមពណ៍សថ្លាចំនួន ១៧ កញ្ចប់ (១៦ កញ្ចប់តូច និង ០១ កញ្ចប់ធំ)
ម៉ូតូចំនួន ០៤គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HI-9206, ម៉ាកធូដេ ពណ៍ស គ្មានស្លាកលេខ,ម៉ាកស្កុបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1HG-5742 និងម៉ាកស្មាសវី ពណ៍ខ្មៅ-ស ពាក់ស្លាកលេខ កណ្តាល 1T-0045
។ទូហ្គេមបាញ់ត្រីចំនួន ០២គ្រឿង និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ស្លាកលេខម៉ូតូ ០១សន្លឹក លេខ ភ្នំពេញ 1BM-3084។កង់ស្ព័រម៉ូតូ ០៤កង់
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរយកចម្លើយកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕