ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាមសូមអោយរួមគ្នារក្សាសុខសន្តិភាពអោយបានគង់វង្សស្ថិតស្ថេរ ខណៈដែលឪពុករបស់លោកត្រូវបានប៉ុល ពតសម្លាប់រកសពមិនទាន់ឃើញនៅឡើយ

120
ខេត្តសៀមរាប៖ អភិបាលនៃគណអភិបាលខេត្តលោក គួច ចំរើន កំពង់ចាម បានមានប្រសាសន៍លើកឡើងថា មកទល់ពេលនេះសពឪពុករបស់លោក មិនទាន់រកឃើញនៅឡើយទេ ក្រោយពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានយកគាត់ទៅសម្លាប់។
   ការមានប្រសាសន៍បែបនេះគឺធ្វើឡើងនៅក្នុងពិធីសម្ពោធអគារសិក្សាថ្មី ១ខ្នង មាន៣ បន្ទប់ នៅសាលាបឋមសិក្សា តាព័រ ស្ថិតក្នុងភូមិតាព័រ ១ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធ ១១ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែមករាឆ្នាំ ២០១៩។
   លោក គួច ចំរើន បានបន្តទៀតថា ទីតាំងនេះគឺជាស្រុកកំណើតរបស់លោកផ្ទាល់ ដែលជាអនុស្សាវរីយ៍ដ៏ជូជត់ឈឺចាប់មិនអាចបំភ្លេចបានក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ២០ថ្ងៃ ដោយក្នុងភូមិតាព័រ១ ឃុំពង្រក្រោមនេះ គឺឪពុកបង្កើតរបស់ លោក ត្រូវបានពួកខ្មែរក្រហមបានយកគាត់ទៅសម្លាប់ចោល មិនថាឡើយឪពុករបស់លោក សូម្បីតែ ប្រជាជនទូទាំងប្រទេស ក៏ត្រូវពួករបបអាវខ្មៅនៅយកទៅសម្លាប់ចោលប្រមាណជា ៣លាននាក់ផងដែរ។ដោយឡែក រហូតមកដល់សព្វថ្ងៃនេះអស់រយះពេល ៤១ឆ្នាំហើយ នៅរកសាកសពឪពុករបស់លោក យកមកធ្វើបុណ្យ មិនទាន់ឃើញនៅឡើយទេ នេះជាការឈឺចាប់មួយដែលោកមិនអាចបំភ្លេចបានឡើយ។
   លោកបានបន្ថែមទៀតថា ៤១ឆ្នាំមុនទីនេះជាកន្លែងដែលឈឺចាប់ ដិតដាម មិនអាចបំភ្លេចបាន តែពេលនេះទីនេះជាកន្លែងដែលកំពុងតែសប្បាយរីករាយ ជាក់ស្តែងយើងកំពុងតែធ្វើពិធីសម្ពោធអគារសិក្សាថ្មីមួយទៀត បន្ថែមពីលើអាគារសិក្សាផ្សេងទៀត។ មិនថាឡើយទីនេះ ទូទាំងប្រទេសកម្ពុជាយើងសព្វថ្ងៃបាននឹងកំពុងធ្វើការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។
  លោកបានបញ្ជាក់ទៀតថា យើងត្រូវរួមគ្នារក្សាសុខសន្តិភាពនេះអោយបានគង់វង្សស្ថិតស្ថេរ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយរបស់យើងទទួលបានសមិទ្ធិផល ដើម្បីជាប្រយោជន៍នៃការអភិវឌ្ឍប្រទេសបន្តទៀត កុំអោយជួបការឈឺចាប់ដូចគាត់ទៀត៕
អត្ថបទដែលជាប់ទាក់ទង