បញ្ជូនខ្លួនជនជាតិចិនម្នាក់ នៅមន្ទីរពេទ្យអន្តរជាតិ វ៉ិចតូរៀ ទៅតុលាការ

ភ្នំពេញ ៖ សមត្ថកិច្ចបានបញ្ជូនខ្លួនជនជាតិចិនម្នាក់ដែលជាអ្នកគិតលុយ នៅមន្ទីរពេទ្យអន្តរជាតិ វ៉ិចតូរៀ មកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ នារសៀលថ្ងៃទី១៦ មករា នេះ ពាក់ព័ន្ធលើករណីគំរាមកំហែងទារលុយ និងចាក់សោបង្ខាំងលើអ្នកជំងឺ ពេលអត់លុយឱ្យទៅខាងមន្ទីរពេទ្យ ។
បុរសចិននោះ ឈ្មោះ ឈ្មោះA zhi ភេទប្រុស អាយុ៤៣
ឆ្នាំ បានចាប់បញ្ជូនទៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីសាកសួរ ។ រីឯមន្ទីរពេទ្យវ៉ិចតូរៀ បិទឃ្លុំបេជាបណ្តោះអាសន្ន ។

យោងតាមមន្ត្រីតុលារការ បានបញ្ជាក់ប្រាប់ថា ករណីនេះស្ថិតក្នុងចំណាត់ការ លោក វង្ស ប៊ុនវិសុត ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងកំឡុងពេលចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ និងទទួលពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ បន្ទាប់ពីមានការភ្ញាក់ផ្អើលតាមបណ្តាញព័ត៌មាន ក៏ដូចជាបណ្តាញសង្គម Facebook ។
មន្ត្រីនគរបាលខណ្ឌទួលគោក នៅថ្ងៃទី១៦ ខែមករានេះបាន ឲ្យដឹងថា មេការនិងជាអ្នកគិតលុយជនជាតិចិនរូបនោះ ដែលត្រូវបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែមករា ត្រូវបានចោទប្រកាន់ពីបទបង្ខាំងមនុស្សទុកដោយខុសច្បាប់៕

