ភ្លើងឆេះខ្លោចក្មេងតូចៗ ប្រុសស្រី២នាក់បងប្អូន ជាកូនខ្លែរអ៊ីស្លាម ឆេះអោបគ្នារហូតដល់ស្លាប់

ពោធិសាត់: ក្មេងតូចៗប្រុសស្រីពីរនាក់ បងប្អូនជាខ្មែរជនជាតិខ្មែឥស្លាម ត្រូវភ្លើងឆេះខ្លោចអោបជាប់គ្នាស្លាប់នៅក្នុងផ្ទះពេលដែលផ្ទះរបស់ពួកគេ ត្រូវភ្លើងឆេះកាលពីម៉ោង៤រសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅតំបន់ដាច់ស្រយ៉ាលចំណុច អូតាជុកភូមិអូតថ្កូវ សង្កាត់រលាបក្រុងពោធិសាត់។
សាកសពបងប្អូនទំាងពីរនាក់ បងប្អូន មានឈ្មោះ ឯល ម៉ាត់ ភេទប្រុស អាយុ៧ឆ្នាំ ឯប្អូនមានឈ្មោះ ឯល ម៉ៃ ភេទស្រី អាយុ៣ឆ្នាំ។
ឪពុកឈ្មោះ ត ឯល អាយុ៣៥ឆ្នាំ ម្តាយឈ្មោះ សី ធាង អាយុ៣១ឆ្នាំ។
សមត្តកិច្ចបានអោយដឹងថា ផ្ទះដែលត្រូវភ្លើងឆេះមានទំហំ៣ម៉ែត្រ គុណ៤ម៉ែត្រ ប្រកស្បូវជញ្ជំាងសង្កសី កំពស់ពីដី២ម៉ែត្រ។
ក្នុងនោះសមត្តកិច្ចអោយដឹងថា នៅក្នុងខណៈពេលដែលភ្លើងឆេះផ្ទះនោះ ឪពុកម្តាយរបស់ពួកគេ មិននៅផ្ទះទេ ដោយម្តាយបានទៅច្រូតស្រូវ ចំងាយ៥០០ម៉ែត្រពីផ្ទះ ឯឪពុកបានទៅគ្វាលក្របី ចំងាយជាង២គីឡូម៉ែត្រពីផ្ទះ ហើយបងប្រុសះយុ៩ឆ្នាំ បានដឹកគោទៅចង។
សមត្ថកិច្ចសន្និដ្ឋាន បានអោយដឹងថា ភ្លើងឆេះផ្ទះនេះ អាចបណ្តាលមកពីក្មេងទំាងពីរ នាក់បងប្អូន បង្កាត់ភ្លើងដាំទឹកឆុហូងម៉ី ហើយបណ្តាលឆាបឆេះដំបូលផ្ទះ ហើយបងប្រុសទំនងជាជួយប្អូន ទើបបានជាឆេះអោបជាប់គ្នា។ ហើយគ្មាននរណបានជួយទាន់ទេ ពីព្រោះផ្ទះនៅឆ្ងាយ ដាច់ស្រយាលពីគ្នា។
ក្រោយអគ្គិភ័យសម្ភារៈដែលខូចខាត មានផ្ទះឆេះទំាងស្រុង ស្រូវ១០ការុង អង្ក២ការុង និងសម្ភារៈមួយចំនួនទៀត៕
