អភិបាលខេត្តកំពង់ចាម នាំយកអំណោយកាកបាទក្រហមកម្ពុជាទៅ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេ ៣ គ្រួសារ
កំពង់ចាម៖ ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាគ្រោះធម្មជាតិ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន ព្រឹកថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩ បាននាំយកអំណោយកាកបាទក្រហមកម្ពុជាទៅ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេ ចំនួន ៣ គ្រួសារ ។
មន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានអោយដឹងថា
នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បាននាំយកអំណោយកាកបាទក្រហមកម្ពុជា របស់សម្ដេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេ ចំនួន ៣ គ្រួសារ ដែលរស់នៅក្នុងភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលក្នុងមួយគ្រួសារទទួលបានអង្ករ ៥០ គីឡូក្រាមត្រីខកំប៉ុង ២យួរ មីចំនួន ២កេសតូច ទឹកត្រី ២ យួរ ទឹកស៊ីអ៊ីវ ២យួរនិងថវិកា ២០ម៉ឺនរៀល ៕
