ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បើកវគ្គប្រឡងយកបណ្ណបើកបរយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម(Online)លើកទី០៣

180
ខេត្តព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបើកវគ្គប្រឡងយកបណ្ណបើកបរយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម(Online)ជាលើកទី០៣ហើយសម្រាប់ឆ្នាំ២០១៩នេះ ។
   មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា នៅថ្ងៃ ពុធ ០១កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ ០៦ ខែ មីនា ឆ្នាំ២០១៩ គណៈកម្មការប្រឡងយកបណ្ណបើកបរយានយន្ត របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបើកវគ្គប្រឡងយកបណ្ណបើកបរយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម(Online) លើកទី០៣ ក្នុងឆ្នាំ ២០១៩ ដែលមានបេក្ខជនចូលរួមប្រឡងសរុប ៣៣នាក់ ក្នុងនោះ អវត្តមាន ចំនួន ០២នាក់ បេក្ខជនប្រឡងធ្លាក់ចំនួន ០៥នាក់ បេក្ខជនប្រឡងជាប់ជាស្ថាពរ  ចំនួន ២៦នាក់។
  គួរបញ្ជាក់ផងដែរថា ខេត្តព្រះវិហារគឺជាខេត្តមួយដែលស្ថិតនៅតំបន់ដាច់ស្រយាល ហើយការពិនិត្យលក្ខណៈបច្ចេកទេសរថយន្តនេះ កាលពីមុនគឺតែងតែត្រូវពឹងផ្អែកទៅលើខេត្តគេនានា ដូចជាខេត្តសៀមរាបក៏ដូចជារាជធានីភ្នំពេញជាដើម។ប៉ុន្តែមកដល់ពេលនេះខេត្តព្រះវិហារមិនត្រឹមតែមានកន្លែងសម្រាប់ពិនិត្យលក្ខណៈបច្ចេកទេសរថយន្តប៉ុណ្ណោះទេ តែពេលនេះមានរហូតដល់បើកវគ្គប្រឡងយកបណ្ណបើកបរយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម(Online)ថែមទៀត ដែលនេះគឺជាការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តក៏ដូចជាមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារតែងតែយកចិត្តទុកដាក់ទៅក្នុងការងាររបស់ខ្លួនរហូតមក៕
អត្ថបទដែលជាប់ទាក់ទង