ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មួយបង្កើតរបស់លោក រ៉ុង ឈុន ប្រធានសហជីព បើកម៉ូតូ បុករថយន្តស្លាប់

315


ខេត្តកំពង់ស្ពឺ:នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩វេលា​ម៉ោ​ង១០នឹង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរ កើតឡើងលើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រ ៧៧-៧៨ ត្រង់ចំណុចភូមិត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ រវាងម៉ូតូ ១ គ្រឿង​ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេ​ញ 1FK 9525​ អ្នកបើកបរឈ្មោះរ៉ុង បញ្ញា ភេទ ប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិចុងកោះតូច ឃុំ តាលន់ ស្រុកស្អាង ខេត្តកណ្ដាល បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខា​ងលើ បានបុកជាមួយរថយន្ត ១គ្រឿង ដឹកអ្នកដំណើរ ម៉ាក Unlve​rs​e ពណ៌ក្រហម ស្លាកលេខ ព្រះសីហនុ 3 E 4979 អ្នកបើកបរមិនស្គាល់ឈ្មោះព្រោះរត់បាត់​ ដែល​បើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យ លោក រ៉ុង បញ្ញា ស្លាប់។

លោក រ៉ុង បញ្ញា គឺជាក្មួយបង្កើតរបស់លោក រ៉ុង ឈុន ប្រធានសហជីព៕

អត្ថបទដែលជាប់ទាក់ទង