ឃាត់បុរសជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ២នាក់ ឆក់មិនបានសម្រេច

ភ្នំពេញ : បុរសជនសង្ស័យម្នាក់ក្នុងចំណោមបក្ខ ពួក២នាក់ត្រូវកម្លាំងនគរបាល ចាប់បានបក្សពួកម្នាក់ពេលធ្វេីសកម្មភាព ឆក់កាបូបពីស្រ្តីរូបស្រស់មិនបានសម្រេ ចបង្កការភ្ញាក់ផ្អេីល ប្រជាពលរដ្ឋនិងកម្លាំងនគរបាល សហការដេញ ឃាត់បានជនសង្ស័យ បានម្នាក់ជិះម៉ូតូម៉ាកស្គុបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ១CY-៤៨៦៥ ជាអ្នកបេីកម៉ូតូហេតុការណ៍នេះកេីតឡេីង កាលវេលាម៉ោង៧ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩នៅចំណុចផ្លូវ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
ជនរងគ្រោះឈ្មោះ រ៉ាស៊ី ស៊ីរ៉ាម៉ិច ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនកេីតហេតុ នារីរងគ្រោះ បានជិះម៉ូតូឃ្លីកពណ៌សពាក់ស្លាកលេខភ្នំពេញ២HN-០៨៧០ មកលេងផ្ទះបងប្អូន ហេីយគោលបំណងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចកេីតហេតុខាងលេី ក្នុងទិសដៅពីត្បូងទៅជេីងស្របពេលនោះ ជនសង្ស័យ២នាក់ជិះម៉ូតូហុងដាស្គុបពី បេីកម៉ូតូមកពីក្រោយ ធ្វេីសកម្មភាាពឆក់កាបូបស្ពាយពណ៌ខ្មៅ ក្នុងនោះមានទូរស័ព្ទម៉ាកអាយហ្វូនសិក ពណ៌ខ្មៅចំនួន១គ្រឿង និងអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរចំនួន១សន្លឹក តែជនសង្ស័យត្រូវនារីរូបគ្រោះ ទាញកាបូបមកវិញ ធ្វេីអោយដួលម៉ូតូ និងស្រែក អោយប្រជាពលរដ្ឋជួយ ចាប់ចោរតែឃាត់បាន តែជនសង្ស័យម្នាក់ជា អ្នកបេីកម៉ូតូ ចំណែកជនសង្ស័យម្នាក់ទៀត ជាអ្នកធ្វេីសកម្មភាពឆក់ រត់គេចខ្លួនបាត់ ។
ជនសង្ស័យឈ្មោះ ជា នី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ រស់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ជនសង្ស័យទី២ ឈ្មោះ ឆ្អឹង ភេទប្រុស អាយុ ២០ឆ្នាំ រត់គេចខ្លួន ។
សមត្ថកិច្ចបន្តថា ក្រោយពីទទួលបណ្ដឹងនារីរងគ្រោះរួច ដោយមានរបួសរលាត់ដៃជេីង និងគ្រិចជើង ហេីយជនសង្ស័យ បានឆ្លេីយសារភាពថា ខ្លួនមិនបានឆក់កាបូបទេ អ្នកដែលឆក់កាបូប ជាអ្នកជិះម៉ូតូអង្គុយខាងក្រោយឈ្មោះ ឆ្អឹង ភេទប្រុស អាយុ២៥ឆ្នាំ មិនស្គាល់ទីលំនៅ។ បច្ចុប្បន្នជនសង្ស័យម្នាក់ ឃាត់ខ្លួនពីបទឆក់មានស្ថានទម្ងន់ទោស និងម៉ូតូ បានកសាងសំណុំរឿង បញ្ជូលទៅកាន់តុលាការ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

