ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បានរថយន្តដឹកលើសទម្ងន់ ២៤០គ្រឿង និងពិន័យជាង ៥រយលានរៀល នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៩

133


ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៤០គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៦៥៩,៣៥០,០០០ រៀល។ យើងសង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ២៥ គ្រឿង គឺពី ២១៥ គ្រឿង ក្នុងខែមករា ឆ្នាំ២០១៩ មក ២៤០ គ្រឿង ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ 57តោន។

អត្ថបទដែលជាប់ទាក់ទង