ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជាឲ្យចាប់ខ្លួន បុគ្គល ហេង សំរេច ត្រូវជាប្អូនថ្លៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ជាអ្នកនៅពីក្រោយខ្នង ល្បែងកន្ទុយលេខ នៅមូលដ្ឋានខេត្តកំពង់ស្ពឺ

108


កំពង់ស្ពឺ៖ បន្ទាប់ពីថ្មីៗនេះ មានព័ត៌មានមួយចំនួនដែលបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ដោយចោទមកលើបុគ្គលម្នាក់ ឈ្មោះ ហេង សំរេច ថាជាអ្នកនៅពីក្រោយខ្នង ល្បែងកន្ទុយលេខ នៅមូលដ្ឋានខេត្តកំពង់ស្ពឺ ត្រូវជាប្អូនថ្លៃស្នងការនគរបាលខេត្ត ។ ស្នងការដ្ឋាននគរបាលខេត្ត សូមបញ្ជាក់ថា បុគ្គលឈ្មោះ ហេង សំរេច ត្រូវជាប្អូនថ្លៃរបស់លោកស្នងការនគរបាល ពិតប្រាកដមែន ប៉ុន្តែជាគោលការណ៍ក្នុងកិច្ចប្រជុំគ្រប់ពេល លោកស្នងការនគរបាលតែងតែដាក់បទបញ្ជាដល់គ្រប់ការិយាល័យជំនាញ ឲ្យធ្វើការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ មិនថាតែល្បែងកន្ទុយលេខ។

ជាមួយករណីនេះ កាលពីថ្ងៃទី១១ខែមីនា ឆ្នាំ២០១៩ ផេកហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ PL បានបញ្ជាក់ជូនសាធារណជនថា “ស្នងការដ្ឋាន​ នគរបាល​ខេត្ត​កំពង់​ស្ពឺ​ សូមធ្វើការ​ប្រកាស​ យ៉ាងដាច់អហង្ការ​ ចំពោះ​បុគ្គល​ណាដែ​លបានយកតួនាទី និងកំពុង​ប្រព្រឹត្ដខ្លួនជាប់ពាក់ព័​ន្ធទៅ​នឹង​បទល្មើស​ ឬស្ថិតនៅពីក្រោយខ្នង​នៃ​ប​ទ​ល្មើ​ស​ សូមធ្វើការ​ដកខ្លួនជាបន្ទាន់និងបញ្ឈប់​សកម្មភាព​ទាំងឡាយ​ណា​ ដែលផ្ទុយនឹងច្បាប់រដ្ឋ​ មិនត្រូវ​យ​កឈ្មោះថ្នាក់ដឹក​នាំស្នងការ​ ទៅប្រើ​ប្រា​ស់ជាដាច់ខាត​ ក្នុងនាម​ស្នងការដ្ឋាន​នគរបា​ល​ខេ​ត្ត​ សូមធ្វើការ​អំពាវនាវ​លើក​ទឹកចិត្តដល់គ្រ​ប់ស្ថាប័​ន​មានសមត្ថកិច្ចអ្នកអនុវត្ដច្បាប់ទាំងអស់​ មេត្តា​ជួយសហការ​និងបង្រ្កាប ករណីមានជ​ន​ឬបុគ្គលណា ដែលអះអាងថា ជាបងប្អូនសែស្រ​ឡាយថ្នាក់ដឹកនាំ នៅស្នងការដ្ឋា​ន​នគរបា​លខេត្ដ ​ត្រូវ​តែ​អនុវត្ត​ច្បាប់​មុនគេ​ និងត្រូវបញ្ជូនខ្លួនជននោះ ទៅតុលាការដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់​ជាធរ​មាន​”៕

អត្ថបទដែលជាប់ទាក់ទង