ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋអរគុណដល់នគរបាលឃាត់បុរសជនសង្ស័យម្នាក់​ ក្នុងចំនោមបក្សពួក២នាក់លួចម៉ូតូឌ្រីមសង់

290

ភ្នំពេញ : ប្រជាពលរដ្ឋបានអរគុណដល់នគរបាលខណ្ឌចំការមនដែលបានជួយ ស្ទាត់ចាប់ចោរលួចម៉ូតូនិងយកម៉ូតូគាត់ បានមកវិញមានបុរសជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាល ឃាត់ជនសង្ស័យបានម្នាក់ក្នុងចំនោមបល្សពួកជនសង្ស័យ ចំនួន២នាក់ពេលធ្វេីសកម្មភាព លួចកាច់កម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៍ខ្មៅសេរីឆ្នាំ២០១៨ពសក់ស្លាកលេខភ្នំពេញ១GS-១៣២៩និងបង្កការភ្ញាក់ផ្អេីលចាប់កម្លាំងនគរបាលល្បាតប្រទះឃេីញឃាត់ខ្លួនហេតុការនេះកេីតឡេីង កាលវេលាម៉ោង០៧និង០០នាទីព្រឹកថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០១៩នៅចំណុចផ្ទះលេខ៨៦ តាមផ្លូវសុធារស ក្រុម៤៨ ស្ថិតនៅភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះ ឈ្មោះ សេង ចំរើន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអារ៉ូណា ស្នាក់នៅផ្ទះលេខ អ៊ី៨៦ ផ្លូវសុធារស់ ក្រុម៤៨ ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបានអរគុណដល់កម្លាំងនគរបាលខណ្ឌចំការមន ជួយអន្តរាគមន៍ឃាត់ជនសង្ស័យ ករណីលួចម៉ូតូចាប់បានហេីយនិងយកម៉ូតូគាត់មកវិញទៀត ។

ជនសង្ស័យឈ្មោះ ពៅ រដ្ឋា ហៅ រ័ត្ន និងអាដូច ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៧ដេ ផ្លូវលេខ៦៤ ក្រុម៧៨ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងបក្សពួកម្នាក់ទៀតមិនស្គាល់ឈ្មោះរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះ ឈ្មោះ សេង ចំរើន បានយកម៉ូតូចេញពីក្នុងផ្ទះ រួចមកចតទុកនៅមុខផ្ទះ ហើយដើរចូលក្នុងផ្ទះវិញ ដើម្បីរៀបចំខ្លួនទៅធ្វើការ ប៉ុន្តែបន្តិចក្រោយមក ក៏ក្រឡែកឃើញជនសង្ស័យ ឈ្មោះ ពៅ រដ្ឋា កំពុងធ្វើសកម្មភាពកាច់សោកម៉ូតូជិះចេញទៅក្រោយមកខ្លួនក៏ស្រែកចោរៗ ធ្វើអោយជនសង្ស័យភ័យផ្ដួលម៉ូតូរត់គេចខ្លួន តែត្រូវកម្លាំងនគរបាលឃាត់ម្នាក់ ដែលជាអ្នកធ្វេីសកម្មភាពកាច់កម៉ូតូគាត់តែម្ដង ។ក្នុងនោះជនសង្ស័យបានឆ្លេីយសារភាពខ្លួនមានបក្សពួក២នាក់និងមុនធ្វេីសកម្មភាព ជិះម៉ូតូស៊ុយសូគីនិចមិនចាំស្លាកលេខហេីយម្នាក់ទៀត អង្គុយចាំលេីម៉ូតូខ្កួនជាអ្នកចូលធ្វេីសកម្មភាពកាច់កម៉ូតូ តែលួចបានហេីយសយចំម្ចាស់គេឃេីញ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននិងដកហូតវត្ថុតាងរួមមាន ឧបករណ៍សំរាប់កាច់សោម៉ូតូ ហេីយនិងកសាងសំណុំរឿង បញ្ជូលទៅអធិការដ្ឋាន ដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង