ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលបង្ហាញមុខចោរប្លន់ប្រដាប់អាវុធ ធ្វើសកម្មនៅមូលដ្ឋានរាជធានីភ្នំពេញ ជាច្រើនករណី

142


ភ្នំពេញ​ ៖ បើតាមការផ្សាយរបស់ផេកហ្វេសប៊ុក ផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ខែមីនានេះ ពី ករណីប្លន់សកម្មនៅមូលដ្ឋានរាជធានីភ្នំពេញ គឺកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ អធិការដ្ឋាននគរបាលខណ្ឌទួលគោក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តកំពត បានបើកកិច្ចប្រតិបត្តិការបង្រ្កាបជាក់ស្តែង ក្រុមចោរប្លន់ប្រដាប់អាវុធចំនួន​ ៥នាក់ (ប្រុស៤នាក់ ស្រី ១នាក់) ។
​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ទាំង​៥​នាក់​ រួម​មាន​ ៖​
​ទី​១.​ឈ្មោះ​ លន់​ ស៊ីវ​ថេ​ង​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរប​រៈ​មិន​ពិតប្រាកដ​ ទីលំនៅ​ប​ច្ចុ​ប្ប​ន្នៈ​ ភូមិ​មិត្តភាព​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​។​ ទី​២.​ឈ្មោះ​ ផេង​ យុទ្ធនា​ ហៅ​ ហ៊ីង​ (​មាន​ដីកាចាប់ខ្លួន​)​ ភេទ​ ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរប​រៈ​មិន​ពិតប្រាកដ​ ទីលំនៅ​បច្ចុប្បន្ន​ ផ្ទះ​ជួល​លេខ​៩​ ផ្លូវ​លេខ​៧៩​បេ​តេ​ ភូមិ​ចំរើន​ផល​ សង្កាត់​បឹង​ទំពុន​ទី​១​ ខណ្ឌមានជ័យ​ ។​ ទី​៣.​ឈ្មោះ​ ស៊ន់​ សេរី​វិចិត្រ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ ទីលំនៅ​ប​ច្ចប្ប​ន្នៈ​ ផ្ទះ​លេខ​២០​អឺ​០​ ផ្លូវ​២៩០​ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ ខណ្ឌចំការមន​។​ ទី​៤.​ឈ្មោះ​ គង់​ សុវណ្ណ​ ហៅ​ តៃ​(​មាន​ដីកាចាប់ខ្លួន​)​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ ទីលំនៅ​ប​ច្ចុ​ប្ប​ន្នៈ​ ផ្ទះ​ជួល​ ផ្លូវ​២៦​បេ​តេ​ ភូមិ​ក្បាល​ទំនប់​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​។​ ទី​៥.​ឈ្មោះ​ ហៀ​ង​ ស្រី​ដែ​ត​ ហៅ​ ណែ​ត​ ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ មុខរបរ​ បុគ្គលិក​ហូ​មកា​ហ្វេ​ ផ្សារ​សុ​វ​ណ្ណា​ ទីលំនៅ​ប​ច្ចប្ប​ន្នៈ​ ផ្ទះ​ជួល​លេខ​៩​ ផ្លូវ​៧៩​បេ​តេ​ សង្កាត់​បឹង​ទំពុន​ទី​១​ ខណ្ឌមានជ័យ​។​
​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ អាវុធ​ខ្លី​១​ដើម​ ម៉ាក​ កា​-៥៩,​ ម៉ូតូ​ចំនួន​០២​គ្រឿង​ ម៉ាក​ Honda​ Beat​ ពណ៌​ ខៀវ​+​ស​(​ម៉ូតូ​ធ្វើ​សកម្មភាព​)​ និង​ម៉ាក​ Zoomer​ X​ (​ម៉ូតូ​ជន​រង​គ្រោះ​)​។​

ករណីទី១ កាលពីថ្ងៃទី៣ មីនា ២០១៩​ វេលាម៉ោងប្រហែល០១:០០នាទីរំលងអធ្រាត្រ ធ្វើសកម្មភាពប្លន់ម៉ូតូម៉ាក Zoomer X ពណ៌ក្រហម-ខ្មៅពាក់ស្លាកលេខ 1AA-2166 នៅចំណុចផ្លូវបេតុង មុខសាលារៀនចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

ករណីទី២​ : កាលពីថ្ងៃទី៦ មីនា ២០១៩ វេលាម៉ោង ប្រហែល៦:៣០នាទី ធ្វើសកម្មភាពប្លន់ លុយ ទូរស័ព្ទដៃ និងខ្សែកនៅចំណុច ផ្ទះលេខ៨សេ ផ្លូវលេខ២៧០ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ​ កសាងសំណុំរឿង​បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង