ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តអគ្គីសនីផ្ទាំងសូឡា ឆេះផ្ទះសំណាក់គឹមលីផ្អើលក្រុងបាវិតទាំងយប់

103

ខេត្តស្វាយរៀង៖ អគ្គីភ័យឆាបឆេះផ្ទះសំណាក់គឹមលី ហើយពេលនេះសមត្ថកិច្ចនគរបាលពន្លត់អគ្គីភ័យនិងកម្លាំងកងរាជអវុធហត្ថ ក្រុងបាវិត បានមកជួយអន្តរាគមន៍ក្នុងហេតុការណ៍នេះចប្រើប្រាស់រថយន្តបាញ់ពន្លត់អគ្គីភ័យអស់ចំនួន៤គ្រឿងទើបគ្រប់បានសភាពការណ៍បាន។

ករណីអគ្គីភ័យបានកើតឡើងកាលពីវេលាម៉ោង៤ៈ៣០នាទីទៀបភ្លឺថ្ងៃសុក្រ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ គឹម លី ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចអគ្គីភ័យឆាបឆេះ នេហបណ្តាលអោយរងការខូចខាតដំបូលផ្នែក ខាងលើ  បច្ចុប្បន្នកម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាលក្រុងបាវិត រួមទាំងកម្លាំងកងរាជអាវុធហត្ថក្រុងបាវិត បានធ្វើការពន្លត់បានទាន់ពេលវេលា ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ០៤គ្រឿង   ។

ម្ចាស់ផ្ទះឈ្មោះ ហួត សារួន ភេទស្រីអាយុ៦៥ឆ្នាំ (រស់នៅភូមិ-សង្កាត់កើត ហេតុខាងលើ)។ សម្ភារខូចខាត: ឆេះខូចដំបូលបន្តិចបន្តួចផ្នែកខាងលើ ឆេះម៉ាសីុនត្រជាក់ចំនួន១៧គ្រឿង គ្រែឈើមាន ចាស់-ថ្មី ចំនួន២៥ គ្រឿង ផ្ទាំងសូឡា ចំនួន០១ផ្ទាំង ។ មូលហេតុ ឆ្លងចរន្តអគ្គិសនី ពីផ្ទាំងសូឡា ។
កិច្ចប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះ នឹងពន្លត់អគ្គីភ័យខាងលើនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿងប្រើទឹកអស់ចំនួន០៨ឡាន គឺរថយន្តមកពីអង្គភាព នគរបាលចំនួន ០៣គ្រឿង កងរាជអាវុធហត្ថ០១គ្រឿង ទើបគ្រប់គ្រងស្ថានការបានទាំងស្រុងវិញ ៕

អត្ថបទដែលជាប់ទាក់ទង