ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើញបុរស់ម្នាក់ដេកស្លាប់នៅចំការពុទ្រ្ទា ឃុំសំរោងធំ

99

កណ្ដាល៖បុរសម្នាក់ត្រូវបានប្រជាជនគាត់ប្រទះឃើញដេកស្លាប់នៅ ក្នុងចំការពុទ្រ្ទាស្ថិតនៅភូមិជ័យឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលកាលពីព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០១៩នេះ។

លោកអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថា សាកសពគាត់មានឈ្មោះ ហាន សុផាត ភេទប្រុស អា
យុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើនេះ។
លោកអធិការបាននិយាយរៀបរាប់អោយដឹងទៀតថា នាពេលកន្លងមកជនរងគ្រោះគាត់ជា មនុស្សចូលចិត្តហូបស្រាជាប្រចាំ។លុះ
នៅថ្ងៃ ខែឆ្នាំកើតហេតុខាងលើ នេះមានប្រជាពលរដ្ឋឈ្មោះ ស៊ន វាស
នា ភេទប្រុស អាយុ ៤៥ ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុបានទៅបូមទឹកដាក់ចំការពុទ្ទ្រារួចក៍ប្រទះឃើជនរងគ្រោះដេកស្លាប់ដោយផ្គាប់មុខនៅក្នុងដីចំការពុទ្ទ្រាឈ្មោះ ខាត់ គីណាល់ ភេទប្រុស អាយុ ៣១ ឆ្នាំ ជន
ជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុរួចក៍បាន មកប្រាប់អ្នកភូមិនិងរាយការណ៍ ដល់កម្លាំងសមត្តកិច្ចប៉ុស្តិ៍សំរោងធំ។
ក្រោយទទួលបានពត៌មាន កំលាំងប៉ុស្តិសហការជាមួយផ្នែកជំនាញ អាជ្ញាធរមូលដ្ឋានឃុំ គ្រូពេទ្យមណ្ឌលសុខភាពឃុំសំរោងធំ ចុះពិនិត្យសាកសពនិងបាន
បញ្ជាក់ថា ៖សាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យសំគាល់ឡើយ ។
ការសន្និដានជនរងគ្រោះស្លាប់ដោយសារខ្យល់គរ
សពបានប្រគល់អោយសាច់ញ្ញាតិយកទៅធ្វើបុណ្យ៕

អត្ថបទដែលជាប់ទាក់ទង