ហ្គេមបាញ់ត្រីដ៏ធំនៅក្នុងផ្សារស្ទឹងមានជ័យថ្មី របស់ហ៊ា ឃន បើកដំណើរការយ៉ាងពេញទំហឹង អាជ្ញាធរខណ្ឌមានជ័យមិនខ្ចីបង្ក្រាប
ភ្នំពេញ៖ ល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីដ៏ធំ ដែលល្បីឈ្មោះស្ថិតនៅក្នុងផ្សារស្ទឹងមានជ័យថ្មី នៅជាន់ផ្ទាល់ដី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យកំពុងបេីកលេង និងភ្នាល់យ៉ាងរលូន និងបានកំពុងពង្វក់ក្មេងៗសិស្សលាសាឱ្យចូលលេងរាល់ថ្ងៃ តែមិនទាន់ឃេីញអាជ្ញាធរចុះបង្ក្រាបឡើយ។
បេីតាមការបង្ហេីបពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលេីគឺជារបស់ឈ្មោះ ហ៊ា ឃន និងមានអ្នកកាងផងដែរ ព្រោះសូម្បីតែអាជ្ញាធរខណ្ឌមានជ័យក៏មិនហ៊ានបង្ក្រាបផង។
ប្រភពព័ត៌មានបានឱ្យដឹងថា បច្ចុប្បន្នក្នុងមូលដ្ឋានខណ្ឌមានជ័យមានល្បែងភ្នាល់ប្រភេទហ្គេមបាញ់ត្រីនេះបានកើតមានជាច្រើនទីតាំង តែមិនដែលមានអាជ្ញាធរបង្ក្រាបឡើយ មានតែរីកច្រើនទៅៗ៕



