ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំ បានចេញលិខិតកំណត់ពេលវេលាបង្រៀន និង រៀន ក្នុងរដូវប្រាំងដែលមានអាកាសធាតុក្ដៅខ្លាំង

293

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នេះ ក្រសួងអប់រំ យុវជន និង កីឡា បានចេញលិខិតជម្រាបដល់មន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត ស្ដីពីការអនុវត្តម៉ោងបង្រៀន និង រៀនក្នុងរដូវប្រាំងដែលមានអាកាសធាតុក្ដៅខ្លាំង និងអាចមានសីតុណ្ហភាពលើសពី ៤០ អង្សារ នៅចន្លោះម៉ោង១០ព្រឹក រហូតដល់ម៉ោង២រសៀល ។

ដើម្បីបង្ការទប់ស្កាត់រាល់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ការរៀនសូត្រ និងការបំពេញការងាររបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក៏ដូចជាកុមារតូចៗ ក្រសួងស្នើឱ្យគ្រប់គ្រឹះស្ថានទាំងអស់បង្រៀន ពេលព្រឹក ចូលរៀននៅម៉ោង៧:០០ ចេញម៉ោង១០:៣០ និង ពេលរសៀលចូលរៀននៅម៉ោង១៣:៣០ ចេញម៉ោង១៧:០០ ៕

អត្ថបទដែលជាប់ទាក់ទង