ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សណ្ឋាគារនិងកាសុីណូ យុីហោ តុង យៀង បានប្រកាសជ្រើសរើសសន្តិសុខឯកជនជាជនបរទេសតាមបណ្តារសណ្ឋាគារកាសុីណូ ដែលមិនបានឆ្លងកាត់ច្បាប់ទម្លាប់ត្រឹមត្រូវ

101


ខេត្តព្រះសីហនុ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដោយមានសារព័ត៌មាន និង ការផ្សព្វផ្សាយពីបណ្តាញសង្គមមួយចំនួនតូច កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធលើករណី មានការជ្រើសរើសសន្តិសុខឯកជនជាជនបរទេសតាមបណ្តារសណ្ឋគារ កាសុីណូ ដោយពុំមានច្បាប់ទម្លាប់ត្រឹមត្រូវនោះ ។

ករណីលោកឧត្តមសេនីយន៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជរ អោយលោកឧត្តមសេនីយន៍ត្រី សៅ ស៊ាន ស្នងការរងទទួលផែន សន្តិសុខ ចុះទៅស្រាវជ្រាវ ហើយបានកោះហៅម្ចាស់អ្នកទទួលខុសត្រូវទីតាំង សណ្ឋាគារនិងកាសុីណូ យុីហោ តុង យៀង ស្ថិតក្នុង សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុអោយមកចូលបំភ្លឺពាក់ព័ន្ធករណីខាងលើ ហើយក៏បានធ្វើកិច្ចសន្យាអោយបញ្ឈប់ការជ្រើសរើសសន្តិសុខឯកជនជាជនបរទេសដោយពុំមានការឆ្លងកាត់ជ្រើសរើសច្បាប់ទម្លាប់ និងខុសពីបទដ្ឋានផ្លូវច្បាប់នេះ ត្រូវបញ្ឈប់ជាបន្ទាន់។

ក្នុងការបំភ្លឺនោះដែរ លោកស្រី Liu Jie ជនជាតិចិន កាន់លិខិតឆ្នលងដែនលេខ E16770074 ជាបុគ្គលឹកផ្នែកទំនាក់ទំនង ហើយជាតំណាងអោយសណ្ឋាគារ កាសុីណូអន្តរជាតិ តុង យៀង នេះ បានបំភ្លឺថា ការជ្រើសរើសសន្តិសុខឯកជនជាជនបរទេសនេះគឺធ្វើឡើងបានចំនួនមួយថ្ងៃក៏រំសាយទៅវិញ ហើយបច្ចុប្បន្នពុំមានសិន្តិសុខឯកជនជាជនបរទេសមិនស្របតាមបទដ្ឋានច្បាប់នោះទេ។

លោកស្រីក៏បានសន្យាថានឹងពាំនាំការណែនាំរបស់សមត្ថកិច្ចខេត្ត ទៅកាន់លោកលោកស្រីថៅកែរបស់ខ្លួនដែលជាម្ចាស់ទីតាំងអោយជ្រាបជាព័ត៌មាន និងសន្យាថានឹងសហការល្អជាមួយសមត្ថកិច្ចខេត្ត និងមិនអោយមានសន្តិសុខឯកជនផ្ទាល់ខ្លួនដែលមិនបានឆ្លងកាត់ច្បាប់ទម្លាប់តទៅទៀតទេ ចាប់ពីពេលនេះតទៅ។

ជាចុងក្រោយនេះលោកឧត្តមសេនីយន៍ស្នងការ សូមអោយម្ចាស់ផេកផ្សេងៗដែលពាក់ព័ន្ធសូមអធ្យាស្រ័យឈប់បង្ហោះផ្សាយពាក់ព័ន្ធករណីនេះទៀត ព្រោះថាសមត្ថកិច្ចយើងបានកោះហៅតំណាងម្ចាស់ទីតាំងមកធ្វើកិច្ចសន្យារួចរាល់តាំងពីថ្ងៃម្សឹលមុិញទី២៩ ខែមេសានេះហើយ៕

អត្ថបទដែលជាប់ទាក់ទង