ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០គ្រួសារ នៅសង្កាត់ក្រាំងពង

74


ភ្នំពេញ៖កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ លោកនុត ពុធដារា អភិបាលខណ្ឌដង្កោរួមជាមួយព្រះសង្ឃ លោក លោកស្រីអភិបាលរង មន្ត្រីរាជការ សាលាខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៥០គ្រួសារ ក្នុងសង្កាត់ក្រាំងពង្រ។

មន្ត្រីរដ្ឋបាលខណ្ឌដង្កោបានឱ្យដឹងថា៖អំណោយដែល លោកអភិបាលខណ្ឌយកទៅចែកជូនរួមមាន ប្រជាពលរដ្ឋទាំង៥០គ្រួសារមាន អង្ករ៣០គីឡូក្រាម សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកា ៣០.០០០រៀល។
លោកនុត ពុធដារា បានលើកឡើងថាដោយអនុវត្តតាមការណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាថាមិនទុកអោយពលរដ្ឋណាម្នាក់ដាច់ស្បៀងដោយមន្ត្រីមូលដ្ឋានមិនបានដឹងនិងមិនបានដោះស្រាយទើបលោកតែងណែនាំមន្ត្រីមូលដ្ឋានឱ្យរាយការ មកខណ្ឌវិញពីបញ្ហាខាងលើរួចហើយលោកចុះមកចែកជូនតាមការជាក់ស្ដែងនាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង