ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅសង្កាត់ចាក់អង្រែលើនិងចាក់អង្រែក្រោម៖ អំពាវនាវដល់បងប្អូនប្រជាជនសូមមកពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់

130

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០២ខែឧសភាឆ្នាំ២០១៩នេះលោកកែវ សាវឿនចៅសង្កាត់ចាក់អង្រែលើ និង លោកជា សុខខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានចុះត្រួតពិនិត្យការងារចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់របស់ខ្លួនក្នុងមូលដ្ឋានខណ្ឌមានជ័យរាជធានីភ្នំពេញ។
លោកកែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ និង លោកជា សុខខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី០២ខែឧសភានេះដោយលើកឡើងស្រដៀងៗគ្នាថាចាប់ពីថ្ងៃទី០១ខែឧសភាឆ្នាំ២០១៩នេះគឺជាថ្ងៃដំបូងដែលខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានប្រកាសថាចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២២ខែឧសភាឆ្នាំ២០១៩នេះចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១១និង៣០នាទីនិងរសៀលចាប់ពីម៉ោង២ដល់ម៉ោង៥និង៣០នាទីដោយចាប់ផ្ដើមបើកអោយដំណើរការហើយដោយសូមអោយបងប្អូនប្រជាជនគាត់មកពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ដែលខ្លួនរស់នៅ។
ជាមួយគ្នានេះលោកចៅសង្កាត់ទាំង២រូបខាងលើបានលើកឡើងថាសម្រាប់ថ្ងៃដំបូងពោលគឺថ្ងៃទី០១ដល់ថ្ងៃទី០២នេះគឺបងប្អូនប្រជាជនគាត់មិនសូវបានមកពិនិត្យមើលបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតប៉ុន្មាននោះទេព្រោះអីជាថ្ងៃបើកអោយដំណើរការនាថ្ងៃដំបូងហើយគួបផ្សំថ្ងៃទី០១គឺចំថ្ងៃឈប់សម្រាកការងារទៀតនាថ្ងៃទី០១ខែឧសភាឆ្នាំ២០១៩នេះផងនោះនិងបងប្អូនប្រជាជនខ្លះគាត់មានការមមាញឹកក្នុងការងាររកស៊ីចិញ្ចឹមជីវិតផងដែរតែទោះបីជាពួកគាត់រវល់មមាញឹកនិងការងារខាងក្រៅយ៉ាងណាក្ដីក៏លោកចៅសង្កាត់ទាំង២រូបគាត់សង្ឃឹមយ៉ាងជឿជាក់ថានៅថ្ងៃបន្តបន្ទាប់ឬនាថ្ងៃចុងសប្ដាហ៍ពួកគាត់និងមកពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតរបស់ពួកគាត់នៅតាមសាលាសង្កាត់របស់ខ្លួនកំពុងរស់នៅផងដែរ។ហើយក្នុងនាមចៅសង្កាត់ផ្ទាល់សូមអំពាវនាវទៅដល់បងប្អូនប្រជាជនទូទៅដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមអញ្ជើញមកពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាព្រោះអីវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងនាមយើងជាប្រជាជនកម្ពុជាដែលត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនពេលបោះឆ្នោតនាពេលខាងមុខនោះ។ដូចនេះសូមបងប្អូនប្រជាជនមកពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតនៅតាមសាលាសង្កាត់របស់ខ្លួនដែលកំពុងរស់នៅអោយបានគ្រប់ៗគ្នា។
សូមបញ្ជាក់ផងដែរថា៖ការចុះឈ្មោះបោះឆ្នោតជូនអ្នកដែលទើបគ្រប់អាយុ១៨ឆ្នាំ(កើតមុនថ្ងៃឬត្រឹមថ្ងៃទី០១ខែសីហាឆ្នាំ២០០១)និងអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតកាលពីមុនឬកាលពីពេលកន្លងមកនេះ៕

អត្ថបទដែលជាប់ទាក់ទង